សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រមាណជាង ១ម៉ឺននាក់ ចូលរួមបិទយុទ្ធនាការ ដង្ហែរក្បួនឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៃថ្ងៃចុងក្រោយ



(
ខេត្តកំពង់ធំ)​ ​ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់តូ សមាជិកគណៈចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ​និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ​ ​អមដំណើរដោយឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ​ ​និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត​ ​អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាកាដង្ហែក្បួនឃោសនាបោះឆ្នោត​ ​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ ​អាណត្តិទី​ ​ដែលជាថ្ងៃចុងក្រោយ​ ​ធ្វើឡើងនៅគ្រប់ឃុំសង្កាត់ទាំង​ ​​ ​ទូទាំងខេត្ត​ ​ដោយចេញដំណើរពីទីរួមខេត្តកំពង់ធំ​ ​ឆ្ពោះទៅកាន់ទីតាំងផ្សេងៗ​ ​ក្នុងគោលបំណងដើម្បីស្វែងរកម្លេឆ្នោត​ ​ដែលមានសមាជិក​ ​និងអ្នកគាំទ្រចូលរួមប្រមាណជាង​ ​ម៉ឺននាក់​ ​នាព្រឹកថ្ងៃទី​ ​​ ​ខែមិថុនា​ ​ឆ្នាំ​ ​នេះ

ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់តូ មានប្រសាសន៍ថា​ ​ថ្ងៃនេះ​ ​ជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ ​បន្ទាប់ពីបានព្រឹត្តទៅអស់រយៈពេល​ ​ថ្ងៃ​ ​កន្លងទៅ​ ​ក្នុងអំឡុងពេលនៃយុទ្ធនាការរយៈពេល​ ​ថ្ងៃ​ ​កន្លងមកនេះ​ ​គណបក្សប្រជាជនកម្ពុជារបស់យើង​ ​ដែលជាគណបក្សធំជាងគេនៅកម្ពុជា​ ​បានធ្វើយុទ្ធនាការឃោសនាតាមគ្រប់រូបភាព​ ​និងសម្បូរបែប​ ​ដើម្បីបង្ហាញពីគោលនយោបាយរបស់គណបក្ស​ ​និងទិសដៅនៃគោលនយោបាយអភិវឌ្ឍន៍ឃុំ​ ​សង្កាត់​ ​ប្រកបដោយសេចក្តីថ្លៃថ្នូរតាមគោលការណ៍ណែនាំរបស់គណបក្សរបស់យើង

ជាមួយគ្នានោះដែរ​ ​ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់តូ បានថ្លែងអំណរគុណ​ ​ដល់សមាជិក​ ​សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់​ ​និងប្រជាជនគ្រប់រូប​ ​ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា​ ​ជារៀងរហូតមក​ ​និងបានចូលរួមក្នុងយុទ្ធនាការនាព្រឹកនេះ​ ​លើសពីនេះទៀត​ ​ឯកឧត្តមបណ្ឌិត​ ​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប​ ​ដែលគ្រប់អាយុបោះឆ្នោត​ ​និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ ​ជាពិសេសសមាជិក​ ​និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា​ ​សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា​ ​ហើយសមាជិកម្នាក់​ ​បោះឆ្នោតជូនគណបក្សជនកម្ពុជាមួយសន្លឹក​ ​ដែលមានរូបសញ្ញាទេវតាបាចផ្កា​ ​ដើម្បីគាំទ្រសម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងជាប្រជាគណបក្សប្រជាជនកម្ពុជា​ ​មានឱកាសដឹកនាំប្រទេសជាតិបន្តទៀត​ ​ជាពិសេសរក្សាបានសុខសន្តិភាព​ ​ស្ថេរភាពនយោបាយ​ ​ធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន