ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតំណាងរាស្ត្រឆ្នាំ២០២៣


ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាសំបូរ និងលោក ឃឹម នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ ចុះជួយស្រុកប្រាសាទសំបូរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច

សម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទសំបូរ ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈុន ឈន់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាសំបូរ បានថ្លែងថា ការងារជាយុទ្ធសាស្ត្រដែលត្រូវយកចិត្តទុកដាក់គឺការពារជាដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ង បង្កចលាចលនានារបស់ក្រុមប្រឆាំងពីមជ្ឈដ្ឋានអគតិ ដើម្បីការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ និងបរិយាកាសល្អសម្រាប់ការបោះឆ្នោត។ បន្តអនុវត្តយុទ្ធសាស្ត្រផ្អែកលើអំពើល្អរបស់មន្ត្រីគណបក្ស មានគុណភាព និងបរិមាណរបស់សមាជិកគណបក្ស ដើម្បីឈ្នះឆ្នោត និងសមាជិកគណបក្សមួយរូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក។      ឯកឧត្តមបានបន្តទៀតថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គជប) និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ សូមជំរុញឲ្យសមាជិកបក្ស និងអ្នកគាំទ្រគណបក្សធ្វើការផ្ទៀងទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត និងជំរុញយុវជនដែលទើបគ្រប់អាយុបោះឆ្នោតអ្នកដែលពុំទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោត និងត្រៀមឯកសារពាក់ព័ន្ធសម្រាប់ការបោះឆ្នោតឲ្យបានត្រឹមត្រូវ។

ជាចុងក្រោយឯកឧត្តម ឈុន ឈន់ បានសំណូមដល់ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីខេត្ត និងប្រធានគណបក្សរាជធានីខេត្តនីមួយៗ ត្រូវចាត់ចែងសេចក្តីសម្រេចនេះ ឱ្យបានឆាប់ដល់សមាជិកក្រុមការងារ និងមន្ត្រីបង្គោលរបស់យើងនៅក្នុងរាជនី ខេត្តក្រុង ស្រុក ឃុំ និងភូមិ ដើម្បីគ្រប់ថ្នាក់ដំណើរការចាត់តាំងអនុវត្តផែនការនេះឲ្យបានទាន់ពេលវេលា។ ត្រូវអនុវត្តដោយច្នៃប្រឌិតឲ្យបានសម្រេច សមស្របតាមសភាពការណ៍ជាក់ស្ដែង ជាពិសេសគឺគោរពឱ្យបាម៉ឹងម៉ាត់នូវការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដឲ្យមានប្រសិទ្ធភាព។