អបអរសាទរខួបទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣)


អបអរសាទរខួបទី៤៤ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣)

៧ មករា ១៩៧៩ គឺជាកំណើតទី២ របស់លោកតាលោកយាយ ឪពុកម្ដាយ និងពូមីងបងប្អូនរបស់យើង ក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដោយរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលកើតចេញពីការរួបរួមកម្លាំងរបស់យុទ្ធជនស្នេហាជាតិ។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់គណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាទាំងមូល បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតដល់ពេលបច្ចុប្បន្ននេះ។

យើងទាំងអស់គ្នាចងចាំជានិច្ច នូវមហាគុណូបការៈនៃជ័យជម្នះ ៧មករា និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានូវសុខសន្តិភាពជានិច្ចនិរន្តរ៍ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ 🕊