ឯកឧត្តម ងួន រតនៈ ចុះជួបយុវជនសមាជិកបក្សគណៈបក្សប្រជាជនកម្ពុជានៅតាមបណ្ដាឃុំក្នុង ស្រុកប្រាសាទបល្ល័ង្ក និងស្រុកស្ទោង


ឯកឧត្តម ងួន រតនៈ ចុះជួបយុវជនសមាជិកបក្សគណៈបក្សប្រជាជនកម្ពុជានៅឃុំចំនួន ៣ឃុំ ដាច់ដោយឡែកពីគ្នា ដើម្បីស្វែងយល់ និងពង្រឹងយន្តការយុវជននៅតាមឃុំ ឱ្យបានល្អប្រសើរ
 នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញចុះជួបយុវជនសមាជិកបក្សគណៈបក្សប្រជាជនកម្ពុជានៅឃុំចំនួន ៣ឃុំ ដាច់ដោយឡែកពីគ្នា រួមមានឃុំចំណារលើ ស្រុកស្ទោង ឃុំដូង និងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដើម្បីស្វែងយល់ និងពង្រឹងយន្តការផែនការយុវជននៅតាមឃុំនីមួយៗ ព្រមទាំងស្ដាប់វឌ្ឍនភាព និងផែនការយុវជននៅតាមឃុំ ដែលបានអនុវត្តកន្លងមក។
ឯកឧត្តម ងួន រតនៈ បន្តទៀតថា យុវជនគណបក្ស ជាភ្នែកជាច្រមុះឱ្យថ្នាក់ដឹកនាំថ្នាក់បក្ស ហើយអាជ្ញាធរដែនដី គឺជាម៉ែឪរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីបានស្គាល់គាត់ និងមានឱកាសស្ដាប់នូវការលំបាក សំណូមពរ និងបញ្ហារបស់ពួកគាត់ ដើម្បីទទួលយកបញ្ហា និងសំណូមពរ រកដំណោះស្រាយឲ្យបានទាន់ពេលវេលា។
លើសពីនេះទៀតឯកឧត្តម ងួន រតន: បានជំរុញដល់ ក្រុមការងារយុវជនគណបក្ស ត្រូវពង្រឹងសមាជិកបក្ស និងធ្វើបច្ចុប្បន្នភាពក្រុមបក្ស ការកសាងកម្លាំងបក្សឲ្យមានភាពច្បាស់លាស់ ធ្វើយ៉ាងណាឱ្យសមាជិកគណបក្សនៅក្នុងមូលដ្ឋានមានការរីកចម្រើន ដោយសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ពេលបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ ក្នុង០១គ្រួសារទទួលបាន÷អង្ករ មី ត្រីខ ទឹកស៉ីអ៊ីវ និងសៀងផងដែរ។