ការសម្ដែងរបាំត្រុដិ​ ដេីម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ នៅស្នាក់ការគណបក្សខេត្ត


ការសម្ដែងរបាំត្រុដិ​ ដេីម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ នៅស្នាក់ការគណបក្សខេត្ត ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។
របាំត្រុដិ៖
របាំនេះជារបាំប្រជាប្រិយមួយបែប ដែលគេនិយមលេងតែក្នុងពេលចូលឆ្នាំខ្មែរដើម្បីប្រសិទ្ធិ សព្វសាធុការ ជូនពរដល់អ្នកស្រុក និងបណ្តេញគ្រោះចង្រៃ ព្រមទាំងដើម្បីសុំទឹកភ្លៀងឲ្យស្រេចពេញមួយឆ្នាំផងដែរ។ ប៉ុន្តែតាមទម្លាប់របស់អ្នកស្រុក ជួនកាលគេលេងរបាំនេះម្តងៗដែរនៅពេលគេប្រារព្ធពិធីបន់ស្រន់សុំទឹកភ្លៀង ដោយមានការរាំងស្ងួតខ្វះទឹកភ្លៀងរយៈពេលយូរ។ ម្យ៉ាងទៀតអ្នកស្រុកតែងមានជំនឿថា ប្រសិនបើមានសត្វព្រៃណាមួយចូលមកក្នុងស្រុកហើយនឹងកើតឧបទ្រពចង្រៃបែបណាមួយមិនខាន។ គេក៏នាំគ្នាប្រោះព្រំប្រេងម្សៅឲ្យសត្វនោះ ហើយសុំពរជ័យពីសត្វនោះវិញ។ ដោយសារមានជំនឿបែបនេះហើយទើបអ្នកស្រុកបង្កើតរបាំនេះឡើងដែលមានសត្វប្រើស ទន្សោង ក្ងោក សុទ្ធសឹងតែជាសត្វព្រៃដែលបង្ហាញឲ្យអ្នកស្រុកប្រោះព្រំប្រេង ម្សៅ ចងអំបោះដៃ កម្រងផ្កា ឲ្យទានជាលុយកាក់ទៅធ្វើបុណ្យរំដោះគ្រោះអោយស្រេចតែម្តង ប្រសិនបើមានសត្វព្រៃណាចូលមកក្រោយទៀតក៏ចង្រៃឧបទ្រពនោះពុំអាចកើតឡើងទៀតឡើយ៕