ប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងចំនួន៣៦៦នាក់ ដែលមកពីឃុំបីក្នុងស្រុកស្ទោង


 នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម មុំ ដារ៉េត តំណាងឯកឧត្តម ថា យ៉ាវ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកស្ទោងចំនួន៣៦៦នាក់ ដែលមកពីឃុំបីក្នុងស្រុកស្ទោង។

ឯកឧត្តម មុំ  ដារ៉េត បានណែនាំដល់សមាជិក សមាជិកា  រក្សាសាមគ្គីភាពគ្នា និងក្រុមការងារទាំងអស់ត្រូវខិតខំ ថែរក្សាសុខសន្តិភាព និធ្វើអំពើល្អជាមួយពលរដ្ឋគ្រប់មូលដ្ឋាន ដើម្បី គណៈបក្សទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតសកលឆាប់ខាងមុខនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជាមួយសមាជិក សមាជិកាថ្មី ដែលបានប្រកាសបញ្ចូលនិងប្តេជ្ញាចិត្តក្នុងការរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចាប់តាំងពីពេលនេះតទៅ ហើយសមាជិក សមាជិកាថ្មីទាំងអស់ត្រូវខិតខំសក្សាស្វែងយល់បន្ថែមទៀតពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា  ត្រូវមានគោលជំហរ និងឧត្តមគតិដូចគ្នា ជាពិសេសស្វែងយល់ខ្លឹមសាររបស់មហាសន្និបាត បស់គណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងគាំទ្រ ព្រមទទួលខុសត្រូវលើអនាគតប្រទេសជាតិយើងជាមួយគ្នា។

លើសពីនេះឯកឧត្តមបានលើកឡើង ពីការខិតខំរបស់គណបក្សដែលតែងតែ គិតគូជានិច្ចអំពី សុខទុក្ខ  សុខុមាលភាពរបស់សមាជិក សមាជិកាគ្រប់រូប និងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ហើយទីណាឬសមាជិកសមាជិកា ឬប្រជាពលរដ្ឋណាម្នាក់ មានទុក្ខលំបាក ទីនោះមានវត្តមានគណបក្សប្រជាជនកម្ពុជានិច្ច ជាពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តម បានណែនាំដល់ សមាជិក សមាជិកា និងក្រុមការងារទាំងអស់ត្រូវខិតខំ នាំគ្នាថែរក្សាសុខសន្តិភាព និងធ្វើអំពើល្អជាមួយពលរដ្ឋគ្រប់មូលដ្ឋាន ដើម្បីទទួលបាននូវ ការគាំទ្រយ៉ាងពិប្រាកដនិងឈានទៅទួលបាននូវជ័យជំនះក្នុងការបោះឆ្នោតជាសកលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរបញ្ជាក់ថា ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកស្ទោងនៅថ្ងៃនេះ មានចំនួន៣៦៦នាក់  ដែល១០៧នាក់មកពីឃុំរុងរឿង ១១៦នាក់មកពីឃុំព្រះដំរី  និង១៤៣នាក់មកពីឃុំចំណាលើផងដែរ។