ការប្រកួតកីឡាប៉េតង់ដណ្ដើមពានរង្វាន់ថ្នាក់ខេត្ត វគ្គផ្ដាច់ព្រាត់ធ្វើឡើងនៅទីលានប្រកួតប៉េតង់គណបក្សខេត្ត នាល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបក្សខេត្ត ខណ:ដែលពាន់រង្វាន់នេះឧបត្ថម្ភដោយ ឯកឧត្តម ងួន រតនៈ និងលោក លឹម ប៊ុនហេង។
ក្រុមចំនួន ៣២ ត្រូវបានចូលរួមប្រកួត ក្នុងការដណ្ដើមពានរង្វាន់កីឡាប៉េតង់ថ្នាក់ខេត្តនេះ ដោយមកពី មជ្ឈមណ្ឌលកីឡាកងខេមរភូមិន្ទចំនួន០១ក្រុម ខេត្តកំពង់ចាម ០២ក្រុម ខេត្តកំពង់ឆ្នាំង ០២ក្រុម ខេត្តកណ្តាល ០១ក្រុម ខេត្តព្រះវិហារ០២ក្រុម និងខេត្តកំពង់ធំ ចំនួន២៤ក្រុម។
ជាលទ្ធផលសរុប ពានរង្វាន់កីឡាប៉េតង់ថ្នាក់ខេត្ត ចំណាត់ថ្នាក់លេខ១បានទៅលើ ក្រុមសន្តិភាព ដោយទទួលបាននូវ ពានរង្វាន់១ និងមេដាយមាស រីឯចំណាត់ថ្នាក់លេខ២បានទៅលើក្រុម អាចារ្យលាក់១ ទទួលបាននូវមេដាយប្រាក់ និងចំណាត់ថ្នាក់លេខ៣បានទៅលើ ក្រុមមន្ទីររ៉ែនិងថាមពលខេត្ត ទទួលបាននូវមេដាយសំរឹទ្ធ។