រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបួងសួងលោកតាអី (ជាប់ផ្ទះមុខងារ) និងលោកតាក្រហម ក គោលបំណងនៃពិធីនេះគឺដើម្បីបួងសួងសុំសេចក្ដីសុខ សេចក្តីចម្រើន ដល់លោកតាម្ចាស់ទឹក ម្ចាស់ដី ថែរក្សាគ្រប់ទិសទី ក្នុងពិធីទទួលដង្ហែព្រះអគ្គីជ័យ កីឡាសម្រាប់ព្រឹត្តិការណ៍នៃការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃទី០៤.០៥ ខែឧសភា ខាងមុខនេះ និងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ។
គួបញ្ជាក់ផងដែរថា ខេត្តកំពង់ធំនឹងរៀបចំព្រះរាជ ពិធីបុណ្យ ច្ច្រត់ព្រះនង្គ័ល ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពសបំផុតនៃ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតនៅ ថ្ងៃទី៤ រោច ខែពិសាខ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ស្ថិតនៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។