សមទ្ធិផលថ្មីលើទឹករលួស ទទួលបានផ្លូវចាក់កៅស៊ូ ប្រវែង ៥ពាន់ម៉ែត្រ ពីផ្លូវជាតិលេខ៦ តភ្ជាប់ទៅវត្តរលួស ស្ថិតក្នុង​ក្រុងស្ទឹងសែន


(​រដ្ឋបាលខេត្តកំពង់ធំ​)​​ ​ដោយមានការសំណូមពរពីប្រជាពលរដ្ឋ​ ​ព្រះសង្ឃ​ ​តាមរយៈរដ្ឋបាលសង្កាត់ស្រ​យ៉ូ​​ ​និងរដ្ឋបាលក្រុងស្ទឹងសែន​ ​នាព្រឹកថ្ងៃទី​​ ខែឧសភា ​ឆ្នាំ​ ​ឯកឧត្តម​ ​ងួន​ ​រន​តៈ ​អភិបាលខេត្តកំពង់ធំ​ ​រួមជាមួយអាជ្ញាធរដែនដី​ ​អ្នកម៉ៅការសាងសង់​ ​និងប្រជាពលរដ្ឋ​ ​អញ្ជើញចូលរួមចុះត្រួតពិនិត្យផ្លូវក្រាលគ្រួសក្រហមខ្សែ​ ​មានប្រវែង​ ​ពាន់ម៉ែត្រ​ ​ពីផ្លូវជាតិលេខ​ ​តភ្ជាប់ទៅវត្តរលួស​ ​ដែលផ្លូវសេកិច្ចដ៏សំខាន់មួយរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ

នៅក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពផ្លូវនេះ​ ឯកឧត្តម​ ​ងួន​ ​រតនៈ​ ​ថ្លែងថា​ ​យោងតាមការសង្កេតឃើញទូទៅ​ ​ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ​ ​និងចៅអធិការវត្តរលួស​ ​ផ្លូវនេះថ្វីត្បិតតែវាមិនសូវពិបាក​ ​ប៉ុន្តែវាជាផ្លូវសេកិច្ចមួយដ៏សំខាន់របស់ប្រប្អូនប្រជាពលរដ្ឋចរាចររស់រវើក​ ​ជាពិសេស​ ​ដឹកជញ្ជូនកសិផលកសិកម្មជាដើម​ ​ជាមួយគ្នានោះដែរ​ ​អាជ្ញាធរខេត្ត​ ​សម្រេចធ្វើការកែលម្អផ្លូវពីផ្លូវក្រាលគ្រួសក្រហម​ ​ទៅជាផ្លូវចាក់កៅស៊ូ​ ​មានទទឹង​ ​ម៉ែត្រ​ ​ប្រវែង​ ​ពាន់ម៉ែត្រ​ ​ចាប់ពីផ្លូវជាតិលេខ​ ​តភ្ជាប់រហូតដល់វត្តរលួស​ ​ស្ថិតនៅក្នុងសង្កាត់ស្រ​យ៉ូ​​ ​ក្រុងស្ទឹងសែន​ ​ខេត្តកំពង់ធំ​ ​

ជាមួយគ្នានោះដែរ​ ​ឯកឧត្តមអភិបាលខេត្តកំពង់ធំ​ ​បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងផ្សេងទៀត​ ​សូមមានការយោគយល់​ ​យើងមានតម្រូវការច្រើន​ ​ក្នុងពេលតែមួយ​ ​ថវិកាមានចំនួនកំណត់​ ​យើងនឹងព្យាយាមដោះស្រាយបញ្ហានានាតាមសំណូមពររបស់ប្រជារដ្ឋជាបន្តបន្ទាប់ទៀត​ ​ទៅតាមលទ្ធភាពដែលយើងមាន​ ​​ ​ឯកឧត្តម​ ​បញ្ជាក់បន្ថែមទៀតថា​ ​គម្រោងនៃការសាសងផ្លូវនេះ​ ​នឹងចាប់ផ្តើមអនុវត្ត​ ​នៅ​ប្តាហ៍​ក្រោយ​ ​នឹងបញ្ចប់ការសាងសង់ឲ្យមុនថ្ងៃបោះឆ្នោតនាពេលខាងមុខនេះ​ ​

ឯកឧត្តម​ ​អភិបាលខេត្តកំពង់ធំ​ ​សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ​ ​ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ​ ​ចូលរួមសហការជាមួយអាជ្ញាធរដែនដីក្នុងសាងសង់ផ្លូវ​ ​ប្រដោយភាពរលូន​ ​និងទុកជាប្រយោជន៍រួមសម្រាប់យើងទាំងអស់គ្នា​ ​

សូមអាជ្ញាធរក្រុង​ ​និងសង្កាត់​ ​ត្រូវរៀបចំធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានជ្រាប​ ​មុននឹងយើងដាក់គ្រឿងចក្រសាងសង់ផ្លូវនេះឡើងវិញនាពេលខាងមុខនេះ