ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានផ្ដល់អង្ករ ៨១ តោននិងមី ២.៥០០ កេស ដល់ឃុំ សង្កាត់ទាំង ៨១ ក្នុងខេត្តកំពង់ធំ


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានផ្ដល់អង្ករ ៨១ តោននិងមី ២.៥០០ កេស ដល់ឃុំ សង្កាត់ទាំង ៨១ ក្នុងខេត្តកំពង់ធំ

ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ តំណាង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាបានផ្ដល់អង្ករ៨១ តោននិងមី២.៥០០ កេស ចេះដល់គណបក្សឃុំសង្កាត់ចំនួន ៨១ ដើម្បីបន្តចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមបណ្ដាឃុំសង្កាត់របស់ខ្លួន រសៀល ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២៣ ។

ឯកឧត្តមបានបញ្ជាក់ឲ្យដឹងថាចំពោះអង្ករនិងមីទាំងអស់នេះត្រូវបានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្តល់ជូនមកជាលើកទី៣ ហើយដើម្បីចែកបន្តជូនទៅដល់គណបក្សក្រុង ស្រុក ឃុំ សង្កាត់។

ឯកឧត្តម ងួន រតនៈ បានផ្ដាំផ្ញើទៅដល់គណៈកម្មាធិការគណបក្សឃុំសង្កាត់ទាំងអស់ត្រូវបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតដោយមិនមានការរើសអើងនិន្នាការនយោបាយអ្វីឡើយ នេះជាការយកចិត្តទុកដាក់ជាចម្បងទៅលើសុខទុ ក្ខរបស់ប្រជាពលរដ្ឋ ទីណាមានប្រជាពលរដ្ឋរងទុក្ខ រងគ្រោះ អត់ឃ្លាន ទីនោះមានមុខថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សប្រជាជនកម្ពុជាចុះជួយជានិច្ច៕