ឯកឧត្តមបណ្ឌិត ជា ចាន់តូ ចាត់តំណាងនាំយកថវិកា និងសំភារមួយចំនួន ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងពិធីបុណ្យអុំទូក ង នៅខេត្តកំពង់ធំ


ឯកឧត្តមបណ្ឌិត ជា ចាន់តូ ចាត់តំណាងនាំយកថវិកា និងសំភារមួយចំនួន ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងពិធីបុណ្យអុំទូក ង នៅខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ដែលបានឧបត្ថម្ភថវិកាចំនួន ២០.០០០.០០០ (ម្ភៃលានរៀល) ទឹកសុទ្ធចំនួន ១០០កេស សម្លៀកបំពាក់ និងមួក ចំនួន ១.៧១៥ឈុត លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ឧបត្ថម្ភថវិកាចំនួន ១០.០០០.០០០រៀល ឯកឧត្តម ថា យ៉ាវ តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោកជំទាវ ឧបត្ថម្ភថវិកា ចំនួន ៥.០០០.០០០រៀល និងទឹកក្រូច ៥០កេស ជូនដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងពិធីបុណ្យអុំទូក ង នៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកផ្តល់នូវអំណោយមនុស្សធម៌ មកដល់រដ្ឋបាលខេត្ត សម្រាប់រដ្ឋបាលខេត្តរៀបចំពិធីបុណ្យអុំទូក ង នាពេលខាងមុខនេះ។ សូមគោរពជូនពរ ឱ្យជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។