ពិធីជ្រើសរើសសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា ភូមិចំបក់ និងភូមិម្នាវ សង្កាត់ស្រយូវ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ក្រោម
អធិបតីភាព ឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនខេត្ត និងលោក ហុក រិន អភិបាលក្រុង
ស្ទឹងសែន និងជាប្រធានក្រុមការងារយុវជនបក្សក្រុង ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់។