ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជេីញចូលរួមពិធីសំណេះសំណាលនិងកាត់ខ្សែរបូរ សម្ភោធឆ្លងសមិទ្ធផលនានានៅវត្តមង្គលវ័នជ្រង
នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤
នៅក្នុងបរិវេណវត្តមង្គលវ័នជ្រងបានរៀបចំពិធីកាត់ខ្សែបូរសម្ភោធឆ្លងសមិទ្ធផលនានា ក្រោមវត្តមានអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេសតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វស្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួកបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដា្ឋភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណេីរដោយឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងចៅអធិការវត្តមង្គលវ័នជ្រង អភិបាលរងនៃគណៈអភិបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងលោកយាយលោកតា ប្រជាពលរដ្ឋដែររស់នៅស្រុកបារាយណ៍អញ្ជេីញចូលរួមក្នុងកម្មវិធីនេះផងដែរ។
លោក អួង សារឿន អភិបាលស្រុកបារាយណ៍បានអាននូវរបាយការណ៍ស្តីពីការសាងសងសមិទ្ធផលនានានៅក្នុងវត្តមង្គលវ័នជ្រង បានសម្រេចបាននូវ អគារបណ្ណាល័យ សាលាពុទ្ធិកបឋមសិក្សាមង្គលវ័នជ្រង ខ្លោងទ្វារចំនួន៣ ឈាបនដ្ឋានចំនួន១ បបង្គោលភ្លេីង៧២ដេីម សួនត្រាស់ដឹង សួនផ្កាប្រវែង៣០០ម៉ែត្រ ផ្លូវបេតុង៣ខ្សែប្រវែង១៧០ម៉ែត្រ និងគ្រឿងបំពងសម្លេង បង្គោលសូឡា ដោយចំណាយទឹកប្រាក់ទាំងអស់សរុបចំនួន ៤៥០,៦២៧ដុល្លារសហរដ្ឋអាមេរិក។
ឯកឧត្តមបណ្ឌិត ថោង ខុន បានថ្លែងអំណរគុណ និងកោតសសេីរ វាយតម្លៃខ្ពស់ចំពោះព្រះគ្រូចៅអធិការវត្តមង្គលវ័នជ្រង និងឯកឧត្តម លោកជំទាវ លោក លោកស្រី និងសប្បុរសជនជិតឆ្ងាយទាំងអស់ដែរបានរួមចំណែកកសាង និងជាបច្ច័យ ដេីម្បីឱ្យសមិទ្ធផលទាំងនេះកកេីតឡេីងនៅវត្តមង្គលវ័នជ្រង ។
ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស បានបន្ថែមថា ការចូលរួមនេះជាការរួមចំណែកដល់ការលេីកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងឆ្លុះបញ្ចាំងបង្ហាញឱ្យឃេីញពីជំនឿយ៉ាងខ្ជាប់ខ្ជួន រួមទាំងការប្រតិបត្តិដ៏ប្រពៃចំពោះព្រះពុទ្ធសាសនាផងដែរ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបំពាក់នូវគ្រឿងឥស្សរិយយសជូនដល់ព្រះចៅអធិការវត្តមង្គលវ័នជ្រង ព្រះភិក្ខុសង្ឃ ព្រះគ្រូ អភិបាលស្រុកបារាយណ៍ រួមទាំងឧបាសក ឧបាសិកាផងដែរ។ ជាកិច្ចបញ្ចប់ឯកឧត្តមថោង ខុន រួមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានកាត់ខ្សែបូរសម្ភោធឆ្លងនូវសមិទ្ធផលនានាក្នុងវត្តមង្គលវ័នជ្រងចាប់ពីពេលនេះតទៅ ។