“ទិវាជាតិ នៃការចងចាំ ២០ឧសភា”


“ទិវាជាតិ នៃការចងចាំ ២០ឧសភា”

ថ្ងៃស្អែកនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃ ប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៧មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។

ទិវាជាតិនៃការចងចាំ ២០ ឧសភានេះ គឺទិវាជាការរំលឹក ដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

ដូចនេះសូមរួមគ្នា ថែរក្សាសន្តិភាព អោយបានគង់វង្ស ដើម្បីទប់ស្កាត់ហេតុការណ៍ ដ៏ឃោរឃៅព្រៃផ្សៃនេះ កុំអោយកើតឡើងជាថ្មី ម្តងទៀតនៅក្នុងប្រទេសជាតិយើង ៕b