ថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃដែលព្រះភិក្ខុសង្ឃ និងពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យចូលព្រះវស្សា។
បុណ្យចូលព្រះវស្សា នេះ គឺជាបុណ្យធំមួយនៅក្នុងព្រះពុទ្ធសាសនា ដែលមានរយៈពេល ៣ខែ ដោយចាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត អស្សុជ។ ក្នុងរយៈពេល ៣ខែនេះ ជាពេលវេលាដ៏មានសារៈសំខាន់សម្រាប់ព្រះភិក្ខុសង្ឃ និងសាមណេរ បានរៀនសូត្រធម៌ វិន័យ យ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ ក្នុងនោះដែរ ប្រជាពលរដ្ឋជាអ្នកកាន់ព្រះពុទ្ធសាសនា ក៏បាននាំគ្នាជ្រះថ្លារៀបចំគ្រឿងសក្ការៈ និងគ្រឿងឧបភោគ-បរិភោគផ្សេងៗ សម្រាប់ប្រគេនដល់ព្រះសង្ឃ ឆាន់ និងប្រើប្រាស់ក្នុងរដូវកាលចូលកាន់ព្រះវស្សា។
សូមគោរពជូនពរដល់លោកយាយ លោកតា ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបានជោគជ័យគ្រប់កិច្ចការ និងសូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕