ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចុះពិនិត្យវឌ្ឍនភាពការងារសម្រេចបាន នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ


ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ចុះពិនិត្យវឌ្ឍនភាពការងារសម្រេចបាន នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ
==========
កាលពីរសៀលថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានអញ្ជើញដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB)មកពីស្នាក់ការកណ្តាលក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដឹកនាំដោយលោកជំទាវ Chantale Wong នាយកប្រតិបត្តិ ចុះពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក នៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
អាងទឹកស្ទឹងជីនិត មានលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មប្រមាណ ១២០០០ហិកតា ក្នុងឃុំចំនួន៥ នៃស្រុកសន្ទុក៕