អភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់អ្នកពាក់ព័ន្ធនឹងបទល្មើលធនធានធម្មជាតិ ទាំងតំបន់វាលក្រោម និងតំបន់វាលលើ សូមធ្វើការដកខ្លួនចេញជាបន្ទាន់ មុននឹងអាជ្ញាធរខេត្តអនុវត្តវិធានការតាមផ្លូវច្បាប់
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ក្រើនរំលឹកដល់អ្នកពាក់ព័ន្ធនឹងបទល្មើលធនធានធម្មជាតិ ទាំងតំបន់វាលក្រោម និងតំបន់វាលលើ សូមធ្វើការដកខ្លួនចេញជាបន្ទាន់ មុននឹងអាជ្ញាធរខេត្តអនុវត្តវិធានការតាមផ្លូវច្បាប់។
ប្រសាសន៍នេះ បានថ្លែងនៅក្នុងពិធីដាំស្ដារព្រៃឈើ ១០,០០០ដើម នៅតំបន់ច្រកតោល ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។