នៅរសៀលថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥
ឯកឧត្ដម ព្រឹម រដ្ឋា សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយគណបក្សកម្រិត១ ជំនាន់ទី៣៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក
ជាកិច្ចចាប់ផ្ដើម លោក សៀ ឡុងធារ៉ា ប្រធានគណៈឃោសនាអប់រំស្រុកតាំងគោក បានមានមតិស្វាគមន៍ និងអានរបាយការណ៍ស្ដីពីវគ្គសិក្សាអប់រំនយោបាយដែលបានព្រឹត្តទៅរយៈពេលពីរថ្ងៃនេៈ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី ១៩ ខែមករាឆ្នាំ២០២៥ ដែលមានសិក្ខាកាមសរុប ៥០ នាក់ ស្រី ០៧នាក់ ក្នុងនេៈមានមន្ដ្រីវ័យក្មេងដែលមានអាយុក្រោម៣៥ ឆ្នាំ ចំនួន១៣ នាក់ ស្រី ០៣នាក់ ស្មើនឹង២៣% បានចូលរួមទទួលការយល់ដឹង និងបទពិសោធន៍ ដោយស្មារតីជាអ្នកបន្ដវេនគួរមានមោទនភាព ។ដោយឆ្លងកាត់ការសិក្សារយៈពេល២ថ្ងៃមកនេះ ពិនិត្យជារួមឃើញថាសិក្ខាកាមមានការយកចិត្តទុកដាក់ខ្ពស់លើការសិក្សារៀនសូត្រ គោរពវិន័យបានល្អ ហើយទួលបានចំណេះដឹងជាមូលដ្ឋាន អំពីគោលបំណងនិងឧត្តមគតិរបស់គណបក្ស យល់ដឹងពីប្រវត្តិស្នាដៃ និងបទពិសោធន៍ អំពីខ្លឹមសារសំខាន់ៗនៃកម្មវិធីនយោបាយរបស់គណបក្ស ការយល់ដឹងចាំបាច់អំពីលក្ខន្ដិកៈ និងការកសាងអត្តចរិតល្អប្រពៃរបស់មន្ដ្រីគណបក្សប្រជាជនកម្ពុជា ។
ឯកឧត្ដម ព្រឹម រដ្ឋា សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានគណៈឃោសានាអប់រំខេត្ត បានមានមតិសំណេះសំណាល កោតសសើរ វាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំរៀនសូត្រ សាមគ្គីភាពរបស់សិក្ខាកាមទាំងអស់ និងអរគុណចំពោះគ្រូឧទ្ទេសនាម ដែលបានខិតខំស្រាវជ្រាវ រៀបចំបទឧទ្ទេសនាមក្នុងវគ្គនេះ ប្រកបដោការទទួលខុសត្រូវខ្ពស់ និងកោតសរសើរចំពោះថ្នាកដឹកនាំសមាជិកសមាជិការគណៈកម្មាធិការគណបក្ស ស្រុកតាំងគោកទាំងអស់ ដែលបានផ្ដល់ការគាំទ្រដ៏មានតម្លៃ ជាមួយការរៀបចំវគ្គសិក្សាអប់រំនយោបាយនេះបានបញ្ចប់ប្រកបដោយភាពជោគជ័យ ។
ឯកឧត្តម បានបន្តទៀតថា រយៈពេល ៤៦ឆ្នាំកន្លងមកនេះ ប្រជាជនបានស្ថិតស្ថេររួមរស់ជាមួយគ្នាពុះពារឆ្លងកាត់ ឧបសគ្គតូចធំទាំងឡាយយ៉ាងអង់អាចក្លាហានបំផុត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្នូលដឹកនាំ និងជាអគ្គមគ្គទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជា។ ស្មារតី៧មករា ដែលបានចារឹកជាប់ក្នុងមនសិការរបស់ប្រជាជនយើង បានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេងក្នុងការបង្កើតឡើងនូវសមិទ្ធផលធំៗ នៃសង្គមជាតិ។ ឥឡូវនេះ ក្រោមពន្លឺនៃសន្តិភាព សេរីភាព មនសិការជាតិ និងក្នុងជំហរផ្សារភ្ជាប់នូវជោគវាសនារបស់ខ្លួនយើង ទាំងអស់គ្នា យើងជឿជាក់ថានឹងគ្មានការកើតឡើងជាថ្មីទៀតនូវសោកនាដកម្ម ដូចក្នុងអតីតកាលឡើយ។
ឯកឧត្តម បានមានមតិផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្នុងវគ្គអប់រំនយោបាយនេៈ សូមមន្ត្រីគណបក្សគ្រប់រូប គ្រប់ថ្នាក់ យកទៅបន្តអនុវត្ត និងកសាងខ្លួន ព្រមទាំង ប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ របស់មន្ត្រីគណបក្ស ដើម្បី ឲ្យសក្ដិសមជាមន្ត្រីគណបក្សទុកចិត្ត ក្នុងការបំរើនូវសេវាផ្សេងៗ តាមស្ថាប័នរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ៕
ប្រធានគណៈឃោសនាអប់រំគណបក្សខេត្ត អញ្ជើញបិទវគ្គអប់រំនយោបាយ នៅស្នាក់ការបក្សស្រុកតាំងគោក
