ដើមផ្កាក្រដាសចំនួន ១ពាន់ដេីម​ ត្រូវបានយកមកដាំលម្អនៅលើសួនខណ្ឌចែកទ្រូងផ្លូវជាតិលេខ ៦ ចូលមកកាន់ក្រុងស្ទឹងសែន ដើម្បីលំអសោភ័ណភាពតាមដងផ្លូវ


ដើមផ្កាក្រដាសចំនួន ១ពាន់ដេីម​ ត្រូវបានយកមកដាំលម្អនៅលើសួនខណ្ឌចែកទ្រូងផ្លូវជាតិលេខ ៦ ចូលមកកាន់ក្រុងស្ទឹងសែន ដើម្បីលំអសោភ័ណភាពតាមដងផ្លូវ

ដើមផ្កាក្រដាសចំនួន ១ពាន់ដេីម​ ត្រូវបានយកមកដាំលម្អនៅលើសួនខណ្ឌចែកទ្រូងផ្លូវជាតិលេខ ៦ ចូលមកកាន់ក្រុងស្ទឹងសែន ជាមួយការបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្តិ ដើម្បីបង្កើនសម្រស់តាមដងផ្លូវដែលសម្បូរទៅដោយអ្នកទេសចរឆ្លងកាត់មួយនេះ និងទប់ទល់នឹងការចោលសំរាមពាសវាលពាសកាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

ផ្កាក្រដាស គឺជាប្រភេទផ្កាមួយប្រភេទ ដែលងាយស្រួលផ្សាំ ឆាប់ធំ ឆាប់ចេញផ្កា មិនពិបាកថែទាំច្រើន និងមានផ្កាពណ៌ចម្រុះយ៉ាងស្រស់ស្អាតជាប់រហូត មិនងាយរុះរោយ។

ក្រៅពីបន្ថែមសោភ័ណភាព និងបង្កើនភាពទាក់ទាញដល់អ្នកទេសចរ ផ្កាគឺជាអាវុធចិត្តសាស្ត្រមួយដ៏មានប្រសិទ្ធភាពទប់ទល់ប្រឆាំងនឹងការបោះចោលសំរាមនៅតាមទីសាធារណៈ ដោយហេតុថា ជាទូទៅ យើងតែងតែមានការអៀនខ្មាស់ក្នុងការបោះចោលសំរាមនៅលើទីកន្លែងដែលស្អាត មានអនាម័យ និងមានផ្កា។