សមាជិកសមាជិកាមកពីអតីតគណបក្សនានា នៅខេត្តកំពង់ធំ ចំនួន១១៨នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ


កាលពីសៀលថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានគណបក្សខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាមកពីគណបក្សនានា ក្នុងខេត្តកំពង់ធំចំនួន ១១៨នាក់ មកពីស្រុកចំនួន៧ស្រុក រួមាន៖ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក ស្រុកសណ្តាន់ ស្រុកបារាយណ៍ ស្រុកតាំងគោក និងស្រុកកំពង់ស្វាយ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សកម្ពុជា ។
ជាកិច្ចស្វាគមន៍ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណចំពោះ ការអញ្ជើញចូលរួមរបស់សមាជិក សមាជិកាអតីតគណបក្សនានា ដែលបានសម្រេចត្រឹមត្រូវ វិលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាឱកាសនេះ។ ឯកឧត្តមបន្តថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយដែលមានវ័យចំណាស់ខាង នយោបាយ និងមានបទពិសោធន៍ជាងដឹកនាំឆ្នាំមកហើយ គឺមានគោលនយោបាយច្បាស់លាស់ ដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ ជានិច្ចជាកាលតែងតែឈរនៅខាងប្រជាជន គិតគូរដល់ផលប្រយោជន៍របស់ប្រជាជន គ្រប់និន្នាការនយោបាយទាំងអស់ ហើយក៏ជាគណបក្សតែមួយគត់ដែលមានកម្លាំងសរុបច្រើន ឈរជើងយ៉ាងរឹងមាំ មានភាពចាស់ទុំខាងផ្នែកនយោបាយ សម្បូរធនធានមនុស្ស ធនធានថវិកា ធានាបាននូវសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ ឯកឧត្តមបាន គូសបញ្ជាក់ថា កម្ពុជាបច្ចុប្បន្ន គេអាចមើលឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលលើគ្រប់វិស័យដ៏ច្រើនសេ្អកស្កះនៅគ្រប់ទិសទី ដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានសម្ដេច តេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ជាការពិតជាក់ស្ដែងបានបង្ហាញច្បាស់ថារយៈពេល៤៦ ឆ្នាំកន្លងមកនេះ បន្ទាប់ពីជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាបានសម្រេចនូវការផ្លាស់ប្ដូរជ្រាលជ្រៅដែលពុំនឹកស្មានដល់ជាពិសេស២៥ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីកម្ពុជា មានសន្ដិភាពពេញលេញ តាមរយៈបណ្ដារសមិទ្ធិផលជាប្រវត្តសាស្ដ្របានទាំងអស់នេះ បានបង្ហាញច្បាស់ថាកម្ពុជាបាននឹងកំពុងឈានទៅមុខតាមមាគ៌ាដ៏ត្រឹមត្រូវ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយ និងសភាពការណ៍ជាក់ស្ដែងទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ។