នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៦ ឯកឧត្តម ងួន សុជាតិ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះទៅពិនិត្យ និងវាយតម្លៃទីតាំងដី របស់តំណាងប្រជាកសិករ នៅភូមិនីពេជ ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលបានស្នើសុំឈូសឆាយបន្ថែម ដើម្បីបង្កបង្កើនផល ។ សមាសភាពចូលរួម មានខាងរដ្ឋបាលសាលាខេត្ត, ទីចាត់ការអន្តរវិស័យ, អាជ្ញាធរស្រុក /ឃុំ, តំណាងមន្ទីរកសិកម្ម និងមន្រ្តីខាងខណ្ឌរដ្ឋបាលព្រៃឈើ ។ ប្រសាសន៍លោកបន្ថែមក្នុង Account Facebook របស់លោក បានលើកឡើងថា “ការចុះទៅដល់ផ្ទាល់ និងជួបជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន បានយល់ដឹងច្បាស់ពីសុខទុក្ខ ជីវភាពរស់នៅជាក់ស្តែងរបស់គាត់ បញ្ហាប្រឈម និងតម្រូវការរបស់គាត់ ធ្វើជាមន្រ្តី ត្រូវ
បម្រើរាស្រ្ត មិនធ្វើជាចៅហ្វាយរាស្រ្ត និងមិនធ្វើបាបរាស្រ្ត!!!…”៕