រដ្ឋាភិបាលឥណ្ឌា ប្រកាសផ្តល់វិភាគទាន៥ម៉ឺនដុល្លារ ជូនដល់ភាគីជាតិនៃសាលាក្តីខ្មែរក្រហម សម្រាប់ឆ្នាំ២០១៨នេះ
រដ្ឋាភិបាលឥណ្ឌា បានប្រកាសផ្តល់វិភាគទាន ជាទឹកប្រាក់ចំនួន ៥ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដល់ភាគីជាតិ នៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) សម្រាប់ឆ្នាំ ២០១៨ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលាក្តីខ្មែរក្រហម ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ជាមួយនឹងវិភាគទានថ្មីនេះ ជំនួយហិរញ្ញវត្ថុ ដែលផ្តល់ដោយប្រទេសឥណ្ឌា ដល់ អ.វ.ត.ក ចាប់តាំងពីតុលាការដំណើរការពីឆ្នាំ ២០០៦ មក មានចំនួនសរុប ១,១០០,០០០ ដុល្លារអាមេរិក។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្នុត រូហ្សិនហក អនុប្រធានការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក បានលើកឡើងថា «ក្នុងនាម អ.វ.ត.ក យើងខ្ញុំសូមថ្លែងអំណរគុណរដ្ឋាភិបាលឥណ្ឌាចំពោះការបន្តការគាំទ្រនេះ»៕
ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មាន ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖