ឯកឧត្តម អ៊ុត សំអន ប្រគេនទៀនព្រះវស្សា


ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៥ ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្ត កំពង់ធំ និងលោកជំទាវ ងួន ឆេងនីម បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងគ្រឿងឧបភោគបរិភោគ ប្រគេនដល់វត្តអារាមចំនួន ៥ ក្នុងស្រុកបារាយណ៍មាន ១.វត្តមុនីរតនារាម(ហៅវត្តទ្រៀល) ស្តិតក្នុងភូមិ ទ្រៀល ឃុំទ្រៀល ២. វត្តពោធិញាណ (ហៅវត្តតាំងគោក) ស្ថិតក្នុងភូមិតាំងគោក ឃុំសូយោង ៣.វត្តគុហនគរ (ហៅវត្តគុក) ស្ថិតក្នុងភូមិត្រដក់ពង ឃុំពង្រ ៤.វត្តសុវណ្ណថលារាម (ហៅវត្តទួលអណ្តែត ) ស្ថិតក្នុងភូមិត្រណាល ឃុំជ្រលង និង វត្តខេមវ័ន្ត (ហៅវត្តព្រះនិពាន្ត )ស្ថិតក្នុងភូមិជីវភាព ឃុំអណ្តូងពោធិ ។បន្ទាប់ពីនមសិកា សមាទានសីល និងវេរប្រគេនទានព្រះវស្សា ទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគរួចមក ឯកឧត្តម អុ៑ត សំអន បានមានប្រសាសន៍ថា នៅពេលខាងមុខនេះព្រះសង្ឃនៅគ្រប់ ទីវត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជាគោរពប្រពៃណីសាសនាព្រះពុទ្ធ ត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស។ ក្នុងឱកាសនោះ ឯ.ឧ អុ៑ត សំអន អភិបាលនៃគណៈអភិបាលខេត្ត និងសហការីក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វការីជន សាច់សាលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលបានចែកឋានទៅកាន់លោកខាងមុខផងដែរ ។ សម្ភារៈបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះក្នុងមួយវត្តទទួលបានទៀនវស្សា ០១គូ អង្ករ ៥០ គក្រ មី ២ កេស ទឹកបរិសុទ្ធ ២ កេស ទឹកក្រូច ទឹកផ្លែឈើ ២ កេស និង បច្ច័យ ២០ ម៉ឺនរៀល។
(អត្ថបទ និងរូបភាពៈ ឆេងអាន)

11060041_1652439085042651_4350810153607809746_n 11694022_1652438881709338_6593184602549849078_n  11800020_1652438735042686_1162828446437435672_n 11800595_1652440001709226_4408946989425810746_n