ឯកឧត្តម ប៉ែន សូត្រ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៣០០នាក់នៅឃុំឈូក ស្រុកប្រាសាទសំបូរ


ឯកឧត្តម ប៉ែន សូត្រ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៣០០នាក់នៅឃុំឈូក ស្រុកប្រាសាទសំបូរ

កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយសថ្នាក់កណ្តាលចុះជួយឃុំឈូក លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្រុមការងារចុះជួយឃុំឈូក និងឯកឧត្តម ឃួន សុវណ្ណ អនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឈូក ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ប្រមាណជាង៣០០គ្រួសារ ស្ថិតនៅឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ កម្មវិធីនេះមានការអញ្ជើញ ក្រុមការងារនៅមន្ទីរព័ត៌មានខេត្តកំពង់ធំ ប្រធានក្រុមប្រឹក្សាឃុំ លោកមេភូមិ និងប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្រុមការងារចុះជួយឃុំឈូក បានលើកឡើងពីការរៀបចំក្បាលម៉ាស៊ីនសម្រាប់ដឹកនាំសមាជិកនៅក្នុងភូមិរបស់ខ្លួនឲ្យបានច្បាស់លាស់និងត្រឹមត្រូវ ។សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ១៨ឆ្នាំដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សុំអញ្ជើញបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ ។

ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយសថ្នាក់កណ្តាលចុះជួយឃុំឈូក ក៏បានបន្តទៀតថា ប្រទេសមានសន្តិភាពទើបមានសេចក្តីសុខ សុភមង្គលនៅក្នុងក្រុមគ្រួសារ ប្រជាពលរដ្ឋរួចចាកផុតពីជាភាពក្រលំបាកដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ការប្រកបមុខរបរសំខាន់ៗរបស់ប្រជាពលរដ្ឋគឺវិស័យកសិកម្ម។ ដោយសារប្រទេសជាតិរួចពីសង្គ្រាមទើបមាននយោបាយឈ្នះ ឈ្នះ ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពយូរអង្វែង សូមបងប្អូនត្រូវចេះការពារសន្តិភាពឲ្យបានគ្រប់គ្រាន់ ពិសេសកុំបំផ្លាញសុភមង្គលក្រុមគ្រួសាររបស់ខ្លួន ។ ណែនាំដល់កូនចៅឲ្យដឹងពីទុក្ខលំបាករបស់បងប្អូន ពីសម័យសង្គ្រាមធ្វើអោយបងប្អូនយើងឈឺចាប់យ៉ាងខ្លាំងមិនអាចបំភ្លេចបាន។

ជាចុងក្រោយឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយសថ្នាក់កណ្តាលចុះជួយឃុំឈូកបានផ្ដាំផ្ញើ ប្រធានសាខានៅក្នុងស្រុកទាំងអស់ត្រូវ ចុះពង្រឹងណែនាំដល់សមាជិកនៅក្នុងភូមិងាយស្រួល ដឹងពីព័ត៌មានរបស់ពួកគាត់។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រនូវគណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះជាប់ជាមេឃុំ យើងខ្ញុំទាំងអស់នៅក្នុងឃុំឈូកទាំងមូល និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឲ្យមានការរីកចម្រើន ស្រួលដល់បងប្អូនក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។