ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំកំពង់ថ្ម បានចុះជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស ចំនួន ៦៥នាក់ នៅភូមិល្អក់ និងភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
កាលពីព្រឹកថ្ងៃអាទិត្យ ១៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២២ លោក លី ស៊ីដេត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី សមាជិកគណៈ កម្មធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំកំពង់ថ្ម បានចុះជួបសំណេះ សំណាលជាមួយប្រធានក្រុមបក្សចំនួន ៦៥នាក់ នៅភូមិល្អក់ និងភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឆ្លៀតក្នុងឱកាសនោះ លោក លី ស៊ីដេត បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានរៀបចំចងក្រងក្រុមបក្ស ក្នុងគោលបំណងសំដៅ ទី១/- ធានាការគ្រប់គ្រងសមាជិកគណបក្ស និង មានទំនាក់ទំនងល្អជាមួយគ្នា ទី២/ -ត្រូវអប់រំសមាជិកក្នុងក្រុមអោយស្រលាញ់ និងគាំទ្រគណបក្ស ប្រជាជនកម្ពុជា ទី៣/- ត្រូវដឹកនាំសមាជិកក្នុងក្រុមទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា និង ទី៤/- ត្រូវធានាថា សមាជិកទាំងអស់ក្នុងក្រុមបានទៅបោះឆ្នោតចេះបោះឆ្នោត និងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាដោយពិតប្រាកដ។
លោក លី ស៊ីដេត បានផ្តាំផ្ញើដល់សមាជិក-សមាជិកគណបក្សទាំងអស់ត្រូវចេះចលនាសាច់ញាតិនិង គៀងគរអ្នកជិតខាងអោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣ល្ងាច។ ត្រូវចាំថាសមាជិកគណបក្សប្រជាជនកម្ពុជា ១នាក់ គឺជា សម្លេងឆ្នោតគាំទ្រ ១សន្លឹក៕