នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះគឺជាថ្ងៃទី១ នៃការចាប់ផ្ដើមដំណើរការសេវារថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃសម្រាប់បងប្អូនប្រជាពលរដ្ឋក្មុងខេត្តកំពង់ធំ ធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាអោយរដ្ឋបាលរាជធានីភ្នំពេញរៀបចំ រថយន្តក្រុងចំនួន ១៧៥ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃ ពីថ្ងៃទី២៣នេះ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមិនបង់ប្រាក់ ។