អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនការការយកចិត្តទុក្ខដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង៖


អភិបាលខេត្តកំពង់ធំ អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន បង្កើនការការយកចិត្តទុក្ខដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង៖

នៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំង់ធំ និង ប្រធានមន្ទីរពាក់ព័ន្ធ ព្រមទាំងអភិបាលស្រុកស្ទោង អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងលិចលង់យ៉ាងគំហុកនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការការយកចិត្តទុក្ខដាក់ដល់ពលរដ្ឋកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងគំហុក ” ដោយសារប៉ុន្មានថ្ងៃចុងក្រោយនេះនៅក្នុងស្រុកស្ទោង ពិសេសនៅភូមិសាស្ត្រឃុំប្រឡាយ បានរងនូវឥទ្ធិពលទឹកភ្លៀងជាប់ៗគ្នាខ្លាំងជាងគេដែលបណ្ដាលឲ្យមានទឹកជំនន់កំពុងជន់លិចភូមិឋាននិងផ្លូវលំមួយចំនួន និងហូរកាត់ផ្លូវជាតិលេខ N៦ នៅចន្លោះគីឡូម៉ែត្រលេខ ២៣៤ និង២៣៥ ត្រង់ចំណុចភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

ទន្ទឹមនឹងនោះ ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់ ប្រជាពលរដ្ឋត្រូវបង្កើនការប្រយ័ត្នខ្ពស់ លើផ្នែកសុខភាពនិងសុវត្ថិភាពចំណីអាហារ ត្រូវពិសារទឹកឆ្អិនគ្រប់ៗគ្នា ហើយរដ្ឋបាលស្ទោង ត្រូវសហការជាមួយមន្ទីរពាក់ព័ន្ធ ត្រូវតាមដាននិងធ្វើរបាយការណ៍ស្ថានភាពទឹនជំនន់នេះឲ្យបានជាប្រចាំរាល់ថ្ងៃដល់រដ្ឋបាលខេត្ត ដើម្បីបានជាមូលដ្ឋានក្នុងការជួយសង្គ្រោះឲ្យបានទាន់ពេលវេលាបើមានស្ថានភាពធ្ងន់ធ្ងរជាងនេះ និងធ្វើសេចក្តីជូនដំណឹងដល់សាធរណជនជាពិសេសរថយន្តដឹកទំន់ធុនធ្ងន់ត្រូវផ្អាកកាធ្វើដំណើរជាបណ្តោះអាសន្នបើស្ថានភាពទឹកនៅតែបន្តកើនជនខ្លាំង។