សមិទ្ធផលថ្មីមួយបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួល​បាន​សេវាសុខភាពប្រកបដោយគុណភាព សុវត្ថិភាព និង​ប្រសិទ្ធ​ភាព ដែលបានរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែ​រីកចម្រើន


ឯកឧកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់​តូ ​ទេសាភិបាលធនគាជាតិនៃកម្ពុជា​ ​និងលោកជំទាវ​ ​ខៀវ​ ​ស៊ីណា ​បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ​ ​និងសមិទ្ធផលនានាក្នុងមណ្ឌលសុខភាពតាំងក្រសាំង​ ​ស្ថិតនៅឃុំតាំងក្រសាំង​ ​ស្រុក​ន្ទុ​​ ​ខេត្តកំពង់ធំ​ ​ចាប់ពីពេលនេះតទៅ

ពីធីនេះ​ ​ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម​ ​ងួន​ ​រតនៈ​ ​អភិបាលខេត្តកំពង់ធំ​ ​លោក​ ​យូ​ ​សុក​ម៉ូ ​អគ្គនាយករងនៃធនាគារអ៊ូរី​ ​ប្រទេសកូរ៉េ​ ​ទទួលបន្ទុកក្រុមធុរកិច្ចសកល​ ​និងសហការី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ប្រធាន​ ​អនុប្រធានមន្ទីរជុំវិញខេត្ត​ ​មន្ត្រីរាជការ​ ​ប្រជាពលរដ្ឋ​ ​និងសិស្សានុសិស្សយ៉ាងច្រើនកុះករ​ ​នាព្រឹកថ្ងៃទី​ ​ខែមិថុនា​ ​ឆ្នាំ

ឯកឧត្តមបណ្ឌិត​ ​ជា​ ​ចាន់​តូ ​ទេសាភិបាលធនគាជាតិនៃកម្ពុជា​ ​និងលោកជំទាវ​ ​ខៀវ​ ​ស៊ីណា​ ​បានថ្លែងអំណរគុណដល់​ ​ញាតិមិត្តជិតឆ្ងាយ​ ​បានរួមគ្នាសាងសង់មណ្ឌលសុខភាព​ ​ដើម្បីទុកជាប្រយោជន៍រួមសម្រាប់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា​ ​និងសូមថ្លែងអំណរគុណ​ ​ចំពោះសប្បុរសជនទាំងអស់​ ​ជាពិសេសធនាគារអ៊ូរី​ ​ដែលតែងតែចូលរួមចំណែកក្នុងកិច្ចការអភិវឌ្ឍសង្គម​ ​ក្នុងការផ្តល់ជាថវិកាសម្រាប់កសាងមណ្ឌលសុខភាពមួយនេះ​ ​ជូនដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់​ ​និងខិតខំថែរក្សាការពារសមិទ្ធផលនេះឲ្យបានគង់វង្ស​ ​ទុកជាសម្បត្តិរួមតរៀងទៅ​ ​