អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង នៅស្រុកកំពង់ស្វាយ


អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពទឹក និងដំណាំស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវការជន់លិច ដោយជំនន់ទឹកភ្លៀង នៅស្រុកកំពង់ស្វាយ

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ជំនន់​ទឹកភ្លៀង​លិច​ស្រូវ​របស់​ប្រជាពលរដ្ឋ​ ​នៅ​រសៀល​ថ្ងៃ​ទី​១​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៤​ ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​ ​និង​មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ ​និង​ដំណាំស្រូវ​រដូវប្រាំង​របស់​ប្រជាពលរដ្ឋ​ ​ដែល​ទទួលរង​នូវ​ការ​ជន់​លិច​ ​ដោយ​ជំនន់​ទឹកភ្លៀង​ ​បណ្តាល​ឱ្យ​ដំណាំស្រូវ​មួយ​ចំនួន​ទទួលរង​ការខូចខាត​នៅ​ស្រុក​កំពង់​ស្វាយ​ ​។​

​ក្រោយ​ពិនិត្យ​ឃើញ​ស្ថានភាព​ ​នៃ​គ្រោះ​មហន្តរាយ​នេះ​រួច​ ​ឯកឧត្តម​ ​នួន​ ​ផា​រ័ត្ន ​បាន​ជម្រាប​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​លើ​សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ​និង​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​បន្ត​តាមដាន​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​។​ ​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​អភិបាល​ខេត្ត​ ​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រ​ម៉ាញ់​ ​និង​នេសាទ​ ​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ ​ធ្វើការ​វាយ​តម្លៃ​ចំពោះ​ផល​ប៉ះពាល់​ដំណាំស្រូវ​ ​និង​ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ ​ដែល​ទទួលរង​ការ​លិច​ដំណាំស្រូវ​នៅ​ពេលនេះ​ ​ដើម្បី​ត្រៀម​ផែនការ​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​ពី​ទឹកស្រក​វិញ​។