ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញបិទវគ្គអប់រំនយោបាយ កម្រិត១ ជំនាន់ទី៣១


ប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញបិទវគ្គអប់រំនយោបាយ កម្រិត១ ជំនាន់ទី៣១
=============
នៅរសៀលថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤
ឯកឧត្ដម ញឹក បានខេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោ បាយគណបក្ស កម្រិត១ ជំនាន់ទី៣១ ដែលរៀបចំឡើងដោយគណបក្សខេត្តកំពង់ធំ និងសហការសម្របសម្រួលដោយគណបក្សប្រជាជនកម្ពុជាស្រុកសន្ទុក ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ព្រឹម រដ្ឋា ប្រធានស្ដីទីគណៈឃោសនាអប់រំខេត្ត បានមានមតិស្វាគមន៍ និងអានរបាយការណ៍ស្ដីពីវគ្គសិក្សាអប់រំនយោបាយដែលបានព្រឹត្តទៅរយៈពេលពីរថ្ងៃទី ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ដែលមានសិក្ខាកាមសរុប ៥០ នាក់ ស្រី ១៧ នាក់ មានមន្ដ្រីដែលមាន អាយុក្រោម៣៥ ឆ្នាំ ចំនួន២៨ នាក់ ស្រី ១៥នាក់ ស្មើនឹង៥៧% បានចូលរួមទទួលការយល់ដឹង និងបទពិសោធន៍ ដោយស្មារតីជាអ្នកបន្ដវេនគួរមានមោទនភាព ។
ឯកឧតត្តមបានបន្ដថា វគ្គអប់រំនយោបាយរបស់គណបក្សជាការងារចាំបាច់ សម្រាប់មន្ត្រីគណបក្សគ្រប់រូប គ្រប់ថ្នាក់ យកទៅបន្តអនុវត្ត និងកសាងខ្លួន ព្រមទាំង ប្រកាន់ខ្ជាប់នូវអត្តចរឹត និងសីលធម៌ ល្អប្រពៃ របស់មន្ត្រីគណបក្ស ដើម្បី ឲ្យសក្ដិសមជាមន្ត្រីគណបក្សទុកចិត្ត ក្នុងការបំរើនូវសេវាផ្សេងៗ តាមស្ថាប័នរដ្ឋ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ដើម្បីជាការឆ្លើយតបទៅនឹងទិសដៅរបស់គណបក្ស និងរាជរដ្ឋាភិបាល ៕
ជាកម្មវិធីបន្ដឯកឧត្ដម ញឹក បានខេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈប្រចាំការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានមានមតិសំណេះសំណាល កោតសសើរ វាយតម្លៃខ្ពស់ចំពោះស្មារតីខិតខំរៀនសូត្រ សាមគ្គីភាពរបស់សិក្ខាកាមទាំងអស់ និងអរគុណចំពោះគ្រូឧទ្ទេសនាម ដែលបានខិតខំស្រាវជ្រាវ រៀបចំបទឧទ្ទេសនាមក្នុងវគ្គនេះ ប្រកបដោការទទួលខុសត្រូវខ្ពស់ និងកោតសរសើរចំពោះថ្នាកដឹកនាំសមាជិកសមាជិការគណៈកម្មាធិការគណបក្ស ស្រុកសន្ទុកទាំងអស់ ដែលបានផ្ដល់ការគាំទ្រដ៏មានតម្លៃ ជាមួយការរៀបចំវគ្គសិក្សាអប់រំនយោបាយនេះបានបញ្ចប់ប្រកបដោយភាពជោគជ័យ ។ឯកឧត្តមបានបន្ដទៀតថា ការអនុវត្តការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សការប្រជែងគ្នាជាមួយគណបក្សនយោបាយក្នុងការដណ្ដើមសំឡេងគាំទ្រដើម្បិទទួលបានអំណាចដឹកនាំរដ្ឋជារឿងធម្មតា ។បច្ចុប្បន្នពួកប្រឆាំងនៅក្រៅប្រទេស នៅបន្ដញ៉ុះញង់ អុចអាល សាធារណជន ដោយចាទប្រកាន់ថាគណបក្សយើង កុំម្មយនីស ផ្ដាច់ការ ក្បត់ជាតិ ពុករលួយ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។
ឯកឧត្តមបាន បកស្រាយជូនដល់សិក្ខាកាមឲ្យបានយល់កាន់តែច្បាស់ ពីមូលហេតុដែលរដ្ឋាភិបាលបានដកខ្លួនពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) គឺដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ។
ជាចុងបញ្ជប់ឯកឧត្តម បានផ្ដាំផ្ញើនូវគំនិត៥ចំណុច
១ គឺត្រូវចងចាំថា គោលបំណងរបស់គណបក្ស មិនប្រើប្រួលឡើយ
២ ការរីកចម្រើនរបស់សង្គមជាតិ ទាមតារឲ្យមានទំនាក់ទំនងល្អជាមួយអន្ដរជាតិ
៣ ត្រូវជ្រួចជ្រាបឲ្យបានច្បាសណ់ពីគណបក្សប្រជាជនកម្ពុជា អំពីមិត្ត អំពីសត្រូវ និងអំពីផ្លូវដើរដែលយើងត្រូវដើរ
៤ ទាំងអស់គ្នាត្រូវខិតខំកសាងខ្លួនជាមន្ដ្រីល្អប្រពៃនិងជាយុវជនសកម្មរបស់គណបក្ស
៥ ត្រូវរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល ដែលបានធ្វើឲ្យខេត្តកំពង់ធំយើងមានភាពរីកចម្រើន ។