ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបើកវគ្គបណ្តុះបណ្តាលស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា មន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធសរុបចំនួន៨២រូបទទួលបានការបណ្តុះបណ្តាលពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោតខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ កាន់តែខិតជិតមកដល់នោះ។

វគ្គបណ្តុះបណ្តាលនោះបានប្រព្រឹត្តទៅនៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ជាអធិបតីក្នុងពិធីបើកវគ្គ និងមានគ្រូឧទ្ទេសនាមមួយចំនួនដែលជាមន្រ្តីជំនាញបានធ្វើបទបង្ហាញជូនសិក្ខាកាមក្នុងរយៈពេលពីរថ្ងៃនេះផងដែរ។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដូចខាងក្រោម៖

photo_2018-02-21_17-41-35