សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោត


សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ប្រកាសទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ប្រកាសទទួលស្គាល់នូវលទ្ធផលដែលប្រកាស ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៧នេះ។

សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានវាយតម្លៃថា «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានប្រព្រឹត្ដទៅ ដោយរលូន គ្មានហិង្សា ស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់ល្អ និងស្ថិតនៅក្នុងបរិយាកាសនយោបាយ ប្រជាធិបតេយ្យសេរីពហុបក្ស ដែលគួរជាទីមោទនៈសម្រាប់ប្រទេសជាតិយើង»។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា៖

photo_2018-02-26_10-31-05 (2)