ឯកឧត្តមបណ្ឌិត ងួន ញិុល ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារតាមប្រតិទិនរបស់ គ.ប.ជ និងប្រតិទិនរបស់គណបក្សខេត្តកំពង់ធំ


រសៀល​ថ្ងៃអង្គារ៍​ ៦រោច​ ខែ​បឋមាសាធ​ ឆ្នាំ​ច សំរឹទ្ធិស័កព.ស​២៥៦២​ ត្រូវ​នឹង​ ថ្ងៃ​ទី០៣ ​ខែ​កក្កដាឆ្នាំ​២០១៨​នៅ​ភូមិ​គ្រឹះ​ក្នុង​ភូមិ​ត្រពាំង​ស្វាយ​ ឃុំ​បល្ល័ង្គ​ស្រុក​បារាយណ៍ ​ខេត្ត​កំពង់ធំ ​ឯក​ឧត្តមបណ្ឌិត​ ងួន​ ញ៉ិល​ សមាជិកគណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល ​គណបក្ស​ប្រជាជន​កម្ពុជា​ អនុ​ប្រធាន​ទី២​រដ្ឋ​សភា​ នៃ​ ព្រះ​រាជាណាចក្រ​កម្ពុជា​និង​ជាប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្តកំពង់ធំ​ បាន​អញ្ជើញ​ជា​អធិបតី​កិច្ចប្រជុំ​ជា​មួយ​ ឯក​ឧត្តម​ លោក​ លោកស្រី ​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​នីតិកាល​ទី៦​ មណ្ឌល​កំពង់ធំ​ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ​ និង​អស់​លោក​ជា​ប្រធាន​គណបក្សស្រុក​-ក្រុង​ទាំង​ ៨ ​របស់ខេត្ត ​។
កិច្ចប្រជុំ ​គឺ​ត្រួត​ពិនិត្យ​ការងារ​តាម​ប្រតិទិន​របស់​ គ​.ជ​.ប​ និង​ប្រតិទិន​របស់​គណបក្ស​ខេត្តកំពង់ធំ​ ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៦ ​នៅ​ថ្ងៃអាទិត្យ​ទី២៩​ ខែកក្កដា ​ឆ្នាំ​២០១៨​ ខាង​មុខ​នេះ ​ជា​ពិសេស​ការរៀបចំ​ពិធី​បុណ្យខួប​កំណើត​គណបក្សប្រជាជន​កម្ពុជា​លើក​ទី៦៧​ ដែល​ធ្វើគួប​ជាមួយ​ពិធី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ ​។