២ ធ្នូ ១៩៧៨ ជាថ្ងៃអ្វី ?


២ ធ្នូ ១៩៧៨ ជាថ្ងៃអ្វី ?

ក្នុងរយៈពេល ៣ ឆ្នាំ ៨ខែ និង ២០ ថ្ងៃ ក្រោមការត្រួតត្រារបស់ ប៉ុល ពត ពួកវាបានបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិ ដែលទទួលរងវិនាសកម្មដោយសារសង្រ្គាម ៥ ឆ្នាំរួចមកហើយនោះឲ្យរលាយខ្ទេចខ្ទីរដល់ឫសគល់ ។ ប្រជាជនកម្ពុជាជាង ៣ លាន ៣ សែននាក់ត្រូវបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ។ អ្នកនៅរស់ត្រូវដល់មាត់រណ្តៅនៃគ្រោះរលាយសាបសូន្យ បើគ្មានការជួយសង្រ្គោះទាន់ពេលទេនោះ ។

ចលនាបះបោរនៅភូមិភាគបូព៌ាគួបផ្សំនឹងកម្លាំងតស៊ូនៅភូមិភាគឥសាន និងនៅខេត្តកោះកុង ព្រមទាំងប្រជាជនរាប់ម៉ឺននាក់ដែលភៀសខ្លួនពីរបប ប៉ុល ពត ទៅប្រទេសវៀតណាម និងឡាវ បានក្លាយទៅជាមូលដ្ឋាននៃកម្លាំងបដិវត្តន៍ដ៏ខ្លាំងក្លា។ កម្លាំងទាំអស់នេះបានធ្វើការឯកភាពគ្នាបង្កើតបានជា រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី ២ ធ្នូ ១៩៧៨ នៅឃុំឃ្លូ ស្រុកស្នួល ខេត្តក្រចេះ ។
កងទ័ពបដិវត្តន៍នៃរណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទី ក៏បានវាយសម្រុកផ្តាច់ព្រ័តទទួលបានជ័យជម្នះជាប្រវត្តិសាស្រ្តលើរបបកម្ពុជាប្រជាអធិបតេយ្យ នៅថ្ងៃទី ៧ មករា ១៩៧៩ ៕