ចំណុចទី៥ : ជាឃុំ សង្កាត់ដែលផ្តល់សេវាសង្គមនានាជូនប្រជាជនបានឆាប់រហ័សប្រកបដោយគុណភាព និងជឿទុកចិត្ត
សេវាអប់រំ៖
– បង្កើនគុណភាព ប្រសិទ្ធភាពនៃសេវាអប់រំនៅគ្រប់កម្រិតសិស្សានិងការបណ្តុះបណ្តាលបច្ចេកទេស មុខជំនាញវិជ្ជាជីវៈទាំងក្នុងគ្រឹះស្ថានរដ្ឋ និងគ្រឹះស្ថានឯកជន។
– សាលាបឋមសិក្សា សាលាមតេយ្យ និងសាលាអប់រំក្រៅប្រព័ន្ធនានា នឹងត្រឹវបានផ្ទេរទៅឱ្យស្ថិត ក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដើម្បីលើកម្ពស់គុណភាព នៃការផ្តល់សេវាអប់រំ ជាពិសេសការសាងសង់ ការជួសជុល ការថែទាំសាលារៀន ការគ្រប់គ្រង់គ្រូបង្រៀន និងការចុះឈ្មោះចូលរៀនរបស់សិស្ស។
– ឃុំ សង្កាត់នីមួយៗ មានអនុវិទ្យាល័យមួយយ៉ាងតិច ក្រុង ស្រុក នីមួយៗមានវិទ្យាល័យមួយយ៉ាងតិច និងមានសាលាបឋមសិក្សាច្រើនពង្រាយតាមភូមិ ដើម្បីឲ្យកុមារនិងយុវជនបានរៀនគ្រប់ៗគ្នា។
– យុវជនទទួលបានកាលបណ្ដុះបណ្ដាលនៅឧត្តមសិក្សានិងវិជ្ជាជីវៈមុខជំនាញហើយមានការងារធ្វើស្របតាមសមត្ថភាពរបស់ខ្លួន។
សេវាសុខាភិបាល
– ប្រជាជនក្រីក្រ ជនពិការ និងមនុស្សចាស់ជរាគ្មានទីពឹងទទួលបានការពិនិត្យព្យាបាល និងថែទាំ ជំងឺដោយឥតបង់ថ្លៃនៅតាមប៉ុស្ដិ័សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ។
– លើកស្ទួយស្ថានភាពសុខភាពនិងសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ជាពិសេសបង្កើតប្រព័ន្ធគាំពារសង្គមប្រកបដោយនិរន្តភាពនិងប្រសិទ្ធភាពសម្រាប់ប្រជាជនទូទៅ និងជនងាយរងគ្រោះឲ្យទទួលបានជំនួយខាងស្បៀងអាហារូបត្ថម្ភការអប់រំនិងការថែទាំសុខភាព។
-មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាពនិងប៉ុស្ដិ័សុខភាពនានានឹងត្រូវបានផ្ទេរទៅឲ្យស្ថិតក្រោមការគ្រប់គ្រង ដោយផ្ទាល់ក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់និងដើម្បីធានាដល់ការលើកកម្ពស់ភាពនៃការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋាន។
សេវារដ្ឋបាល
– សេវាចុះបញ្ជីសំបុត្រកំណើត ចុះបញ្ជីអាពាហ៍ពិពាហ៍ ចុះបញ្ជីមរណភាព ការផ្ដល់ស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងត្រូវបានផ្ដល់ដោយក្រុមបឹក្សាឃុំ សង្កាត់ឥតគិតថ្លៃ។
– ប្រជាពលរដ្ឋនឹងទទួលបានផ្ដល់សេវានានាប្រកបដោយងាយស្រួល ឆាប់រហ័ស មានការកំណត់ថ្លៃ និងរយៈពេលនៃការផ្ដល់សេវាច្បាស់លាស់ មានគុណភាព មានតម្លាភាព គណគេយ្យភាពគ្មានការរើសអើង តាមរយៈការធ្វើទំទើបកម្មយន្ដការផ្ដល់សេវារដ្ឋបាលការប្រមូលផ្ដុំការផ្ដល់សេវារដ្ឋបាលនៅកន្លែងតែមួយតាមយន្ដការច្រកចេញចូលតែមួយ និងការជំរុញការផ្ទេរមុខងារផ្ដល់សេវារដ្ឋបាលឲ្យនៅកៀកជិតប្រជាពលរដ្ឋ។ ពង្រឹង និងលើកកម្ពស់សមត្ថភាព ក្រមសីលធម៍ និងកែលម្អឥរិយាបថរបស់មន្រី្ដផ្ដល់សេវារដ្ឋបាល ព្រមទាំងចាត់វិធានការខាងវិន័យនិងទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ចំពោះមន្រ្ដីប្រព្រឹត្តកំហុស ប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន និងបង្កលំបាកដល់ប្រជាជន និងធុរជនក្នុងការស្នើសុំសេវារដ្ឋបាល។
– ពង្រឹងនិងបង្កើតយន្តការតំណាងឲ្យប្រជនជនសម្រាប់ទទួលមតិយោបល់ សំណើសំណូមពរ និងបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋនិងធុរជនដើម្បីធានាដល់ការស្រុះស្រួលដោះស្រាយតវ៉ា និងធានាដល់ ការកែលម្អ និងបង្កើតប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាលនានា។
សេវាផ្សេងទៀត
– បន្តជំរុញការផ្ទេរមុខងារ និងធនធានបន្ថែមទៀតទៅរដ្ឋបាលក្រុងស្រុក ខណ្ឌ ឃុំ សង្កាត់ ជាពិសេសមុខងារដែលព័ទ្ធនឹងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានការផ្ដល់សេវាសាធារណៈសេវាសង្គមនានាការគ្រប់គ្រងយានយន្ដ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។