គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២


ចំណុចទី៤: ជាឃុំ សង្កាត់ដែលមានសន្តិសុខស្បៀង សន្តិសុខទឹក និងសន្តិសុខថាមពលអគ្គិសនី
សន្តិសុខស្បៀង
បង្កើនការផលិតស្បៀងគ្រប់ប្រភេទ តាមរយៈការប្រើប្រាស់បច្ចេកទេសជឿនលឿនក្នុងការ ដាំដុះ ការបង្រីកការដាំដុះទាំងផ្ទៃដី ប្រភេទដំណាំ និងរដូវដាំដុះ និងការខិតខំកែប្រែឥរិយាបថរបស់កសិករពី ការផលិតសាមញ្ញ ទៅជាការផលិតទំនិញ។ រក្សាស្ថិរភាពថ្លៃស្បៀងអាហារទាំងនៅទីក្រុង ទីប្រជុំជន និង ជនបទ។ ពង្រឹងយន្តការតាមដានត្រួតពិនិត្យជាប្រចាំនូវតម្រូវការស្បៀងនៅក្នុងមូលដ្ឋាន នៅក្នុងសហគមន៍ ប្រជាជនដោយមិនទុកឲ្យប្រជាជនណាម្នាក់គ្មានស្បៀងអាហារសម្រាប់ហូប ដោយអាជ្ញាធរមិនបានដឹង និងមិនបានជួយដោះស្រាយ។
– ធានាឲ្យប្រជាជននៅតាមសហគមន៍នានានៅជនបទមានទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃតាមរយៈការស្តារ ជីកស្រះ អណ្តូងទឹក និងការដោះស្រាយទឹកតាមមធ្យាបាយផ្សេងៗនៅតាម តំបន់ដែលពុំមានប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់។
– បង្កើនការផ្គត់ផ្គង់ទឹកស្អាតតាមរយៈទឹកបំពង់ដល់ប្រជាជនរស់នៅតាមទីក្រុង ទីប្រជុំជន និង តំបន់ជុំវិញទីប្រជុំជន ដោយលើកកម្ពស់គុណភាពនៃការផ្តល់សេវាទឹកស្អាតជូនប្រជាជន ប្រកបដោយប្រសិទ្ធ ភាពឆាប់រហ័ស និងសមភាព។
– ផ្តល់សេវាទឹកស្អាតដោយតម្លៃថោកជូនកម្មករ និយោជិត សិស្ស និស្សិតដែលរស់នៅ តាមផ្ទះជួល ទៅតាមទីក្រុង។ បង្កឱកាសឲ្យប្រជាជនបានចូលរួមក្នុងការកំណត់ថ្លៃទឹកស្អាតនៅតាម មូល ដ្ឋានរបស់ខ្លួន។
– បង្កើនលទ្ធភាព និងប្រសិទ្ធភាពនៃការស្រោចស្រពតាមរយៈការពង្រីក ប្រព័ន្ធប្រឡាយស្រោចស្រព ក្នុងប្រព័ន្ធធារា សាស្រ្ត នៅ តាមឃុំ សង្កាត់។
– បង្កើនសមត្ថភាពដល់កសិករ នៃសហគមន៏កសិករប្រើប្រាស់ទឹកក្នុងការគ្រប់គ្រង និងការប្រើប្រាស់ ទឹកក្នុងប្រព័ន្ធធារាសាស្រ្តប្រកបដោយប្រសិទ្ធភាព សមភាព តម្លាភាព និងនិរន្តរភាព។
– អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវជូនប្រជាកសិករនៅពេលជួបគ្រោះរាំងស្ងួត នៅតាមតំបន់ដែល មាន ប្រភពទឹក។
សន្តិសុខថាមពលអគ្គិសនី
– ជំរុញអគ្គិសនីភាវូបនីកម្មដល់ជនបទតាមរយៈការតបណ្តាញអគ្គិសនីឱ្យដល់គ្រប់ភូមិ។
– ផ្គត់ផ្គង់អគ្កិសនីដោយតម្លៃថោកជូនកម្មករ និយោជិត សិស្ស និស្សិត នៅផ្ទះជួល។
– ប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គិសនីពីបណ្តាញជាតិដែលមានបរិមាណមិនលើសពី ៥០ គីឡូវ៉ាត់ម៉ោង ក្នុងមួយខែ គឺមានតម្លៃតែ ៦១០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីខែមេសា ឆ្នាំ២០១៧តទៅ។ ចំពោះការប្រើប្រាស់ទូទៅរបស់ប្រជាពលរដ្ឋ តម្លៃអគ្គិសនីនឹងបញ្ចុះមកត្រឹម ៧៣០រៀល ក្នុងមួយគីឡូវ៉ាត់ ម៉ោងសម្រាប់តំបន់ផ្គត់ផ្គង់អគ្គិសនីដោយអគ្គិសនីកម្ពុជា និង ៧៥០រៀល ក្នុងមួយគីឡូវ៉ាត់ ម៉ោងសម្រាប់តំបន់ផ្គត់ផ្គង់អគ្គិសនីដោយឯកជននៅ ឆ្នាំ២០២០។ សម្រាប់អ្នកប្រើប្រាស់អគ្គិសនីមិនលើសពី ១០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ និងសហគមន៍កសិករដែលប្រើប្រាស់សម្រាប់់បូមទឹកបង្កបង្កើនផលនៅ ពេល យប់ គឺមានតម្លៃតែ ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង។