គោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២


ចំណុចទី ៨ : ជាឃុំ សង្កាត់ដែលលើកកម្ពស់សុចរិតភាព ភាពស្អាតស្អំ គ្មានអំពើពុក រលួយនិង គ្មានការរំលោភអំណាច
យន្តការតាមដានត្រួតពិនិត្យរបស់ប្រជាពលរដ្ឋ
គាំទ្រនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងការបង្កើតក្រុមតាមដានត្រួតពិនិត្យ និងវាយតម្លៃ លើការគ្រប់គ្រងការចាត់ចែង និងការបំពេញការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាដល់ ការចូលរួមផ្តល់យោបល់កែលម្អ និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់។
យន្តការទទួល និងដោះស្រាយបណ្តឹងតវ៉ា
បង្កើតនូវយន្តការដើម្បីក្រុមប្រឹក្សាឃុំ សង្កាត់ ទទួល និងសម្រុះសម្រួលដោះស្រាយវិវាទនានា នៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព សំដៅធានាដល់ការលើកកម្ពស់ សាមគ្គីភាព ការយោគយល់អធ្យាស្រ័យគ្នា ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅក្នុងចំណោមប្រជាពលរដ្ឋ និង សហគមន៍នានានៅមូលដ្ឋាន។
វិធានការប្រឆាំងអំពើពុករលួយ និងការរំលោភអំណាច
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ និងអ្នកដឹកនាំភូមិ ដែលប្រព្រឹត្តអំពើពុករលួយ ឬរំលោភ អំណាចនឹងត្រូវបានចាត់វិធានការត្រួតពិនិត្យ និងដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាល និងវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលា។