ចំណុចទី៩: ជាឃុំ សង្កាត់ដែលធានាដល់សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គម
ការកែទម្រង់នគរបាលនៅមូលដ្ឋាន
កែទម្រង់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដើម្បីពង្រឹង ប្រព័ន្ធ យន្តការគាំទ្រ និងកិច្ចសហការប្រកបដោយប្រសិទ្ធភាព រវាងអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដើរទន្ទឹមនឹងការបង្កើនចំនួនមន្រ្តីនគរបាលការបណ្តុះ បណ្តាល កសាងសមត្ថភាព ការបំពាក់មធ្យោបាយឧបករណ៍ សម្ភារៈដល់នគរបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ឲ្យមានសមត្ថភាពជំនាញច្បាស់លាស់ និងមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋក្នុងការរក្សា សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពនៅមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព។
ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព
– រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់កាន់តែមានសមត្ថភាព ក្នុងការដឹកនាំ នឹងអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្តិភាព ដើម្បីលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់ប្រជាជន ក្នុងការបង្ការទប់ស្កាត់ និងលុបបំបាត់បទល្មើសនានា ពិសេសអំពើលួយ ឆក់ប្លន់គ្រប់ប្រភេទ ការផលិត ការចែកចាយ ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់អំពើអនាចារ ការជួញដូរស្រ្តី និងកុមារ អំពើហិង្សាក្នុង គ្រួសារ ក្មេងទំនើងការលែងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់សំដៅរួមគ្នាធ្វើ ឲ្យចំនួនឃុំ សង្កាត់ដែលគ្មានបទល្មើសកើនឡើងជារៀងរាល់ឆ្នាំ។
– ពង្រឹងការអនុវត្តច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិង កិច្ចការពារជនរងគ្រោះ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង ការធ្វើអាជីវកម្មផ្លូវភេទ។
– បំផុស លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមក្នុងចលនាប្រជាការពារ ដើម្បីរក្សាសន្តិសុខ សុវត្តិភាពក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួន និងដើម្បីគាំទ្រដល់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់។
ការលើកទឹកចិត្ត និងការអនុវត្តវិន័យ
ធ្វើការវាយតម្លៃ លើកសរសើរ និងជូនរង្វាន់ដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ប្រជាការពារ និងប្រជាជន ដែលមានស្នាដៃឆ្នើមក្នុងចលនាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព។
– អនុវត្តវិធានការវិន័យ និងដាក់ទណ្ឌកម្មឲ្យបានម៉ឺងម៉ាត់ចំពោះអាជ្ញាធរ និងកងកម្លាំងមាន សមត្ថកិច្ចដែលប្រព្រឹត្តផ្ទុយពីបទបញ្ជាផ្ទៃក្នុងសីលធម៌វិជ្ជាជីវៈឬធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិផលប្រយោជន៍ របស់ប្រជាជន និងបង្កឲ្យមានភាពអសកម្មនានាក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព។
គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍឃុំ សង្កាត់ សម្រាប់អាណត្តិទី៤ (២០១៧-២០២២) ត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋានភាពពិត ជាក់ស្តែងនៃការរីកចម្រើនរបស់ សង្គមជាតិព្រមទាំងការឆ្លើយតបចំពោះសំណូមពរធំៗថ្មីៗទៀត នៅក្នុងដំណើរការបន្តអភិវឌ្ឍឃុំ សង្កាត់ និងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបនៅគ្រប់មូលដ្ឋានឲ្យបានកាន់តែប្រសើរឡើងឥតឈប់ឈរ។
ផ្អែកលើមូលដ្ឋាននៃគោលនយោបាយនេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា តាមឃុំ សង្កាត់ នីមយៗត្រូវរៀបចំកម្មវិធីនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់តាមស្ថានភាពរបស់ខ្លួនពីឆ្នាំ ២០១៧ដល់ឆ្នាំ២០២២ ដើម្បីឆ្លើយតបតម្រូវការជាក់ស្ដែងលើគ្រប់វិស័យនៅគ្រប់មូលដ្ឋានឃុំ សង្កាត់ទូទាំង ប្រទេស ។
គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រតទសសូមផ្ដល់ការគាំទ្រដ៏មុតមាំ និងចូលរួមសកម្មភាពក្នុងការអនុវត្តគោលនយោបាយទាំង នេះបង្កើតបានជាសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យនៅគ្រប់ឃុំ សង្កាត់របស់យើង ៕