សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតី ប្រកាសសម្រួល និងតែងតាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ


(កំពង់ធំ)៖ ថ្ងៃអាទិត្យ ២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ពិធីប្រកាសសម្រួលភារកិច្ច និងតែងតាំងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ។

១.) សម្រួលភារកិច្ច ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញុិល ពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ (ព្រោះមរណភាព)។

២.) ចាត់តាំង ឯកឧត្តម ជា ចាន់តូ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។