វេទិកាពិគ្រោះយោបល់ ក្រុមប្រឹក្សាខេត្ត អណត្តិទី ២


ពីធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឆ្នាំ ២០១៥ អណត្តិទី ២ របស់ក្រុមប្រឹក្សាខេត្ត

អង្គពិធីបានត្រួតពិនិត្យលើសំណួររបស់ប្រជាពលរដ្ឋ ដែលបានចោទសួរ ហើយបានឆ្លើយបំភ្លឺលើការកាប់រានដីព្រៃបង្កឡើងដោយប្រជាពលរដ្ឋចំណូលពីក្រៅស្រុក, បទល្មើសដឹកជញ្ជូនឈើ,ប្រជាពលរដ្ឋធ្លាប់អាស្រ័យផលក្នុងដីសហគមន៍ព្រៃឈើ ដែលបច្ចុប្បន្នសុំសិទ្ធិកាន់កាប់ស្របច្បាប់,សំណើរសុំជួសជុលផ្លូវខូចខាត, ការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ។
ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងអង្គពិធីនេះ នៅស្រុកសណ្តាន់ នាព្រឹកថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៥ ។ ឯកឧ្តម ឈុន ឈន់ បានប្រកាសបើកកម្មវិធីរួចមក ឯកឧត្តមអ៊ុត សំអន បានមានប្រសាសន៍ថា នឹងប្រជុំបង្កើតគណៈកម្មាការចម្រុះមួយ និងផ្តល់តួនាទីភារកិច្ច និងសិទ្ធិជូនដល់ប្រជាពលរដ្ឋឲ្យត្រួតពិនិត្យលើមន្រ្តីរាជការសមត្ថកិច្ច នគរបាល អាវុធហត្ថ និងជំនាញផ្សេងៗដែលពាក់ព័ន្ធរកស៊ីឈើ និងការរំលោភបំពាន់ដីធ្លី ដោយបង្កើតជាប្រជាការពារព្រៃឈើ ៕

10943115_1686033805016512_561452526372160822_n 12079062_1686033748349851_6915694850589707821_n 12119097_1686033838349842_144694067289388822_n12079422_1686033878349838_1122110560078610646_n 12096288_1686034128349813_3920626147265383045_n 12107766_1686034075016485_8489134263480238296_n 12108269_1686034208349805_1233070087861022896_n