នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាល និងចែកលិខិតបញ្ជាក់ការសិក្សាដល់សិស្សនិស្សិត ដែលបានបញ្ចប់វគ្គសិក្សាថ្នាក់កុំព្យូទ័ររដ្ឋបាលWord and Excel នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ចំនួន២១ នាក់ ស្រី ១៥ នាក់ ជាសិស្សមកពីវិ.កំពង់ធំ និស្សិតសិក្សានៅវិទ្យាស្ថានក្រុងអង្គរ និងសាកលវិទ្យាល័យស៊ីយូអេស។
ក្រោមការយកចិត្តទុកដាក់ និងផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តម លុក សម្បត្តិ ប្រធានសាខាបក្សស្នាក់ការគណបក្សខេត្ត បានដំណើរការថ្នាក់កុំព្យូទ័ររដ្ឋបាលបានចំនួន ៤ វគ្គ រួមមាន៖
-វគ្គ ១ ឆ្នាំ ២០១៧ -២០១៨ ចំនួនសិស្សនិស្សិតបានបញ្ចប់ការសិក្សា ២០ នាក់ ស្រី ៥ នាក់
-វគ្គ ២ ឆ្នាំ ២០១៩ ចំនួនសិស្សនិស្សិតបានបញ្ចប់ការសិក្សា ២០ នាក់ ស្រី ១៥ នាក់
-វគ្គ ៣ ឆ្នាំ ២០២០ ចំនួនសិស្សនិស្សិតបានបបញ្ចប់ការសិក្សា ១៨ នាក់ ស្រី ១០ នាក់
-វគ្គ ៤ ឆ្នាំ ២០២២ ចំនួនសិស្សនិស្សិតបានបញ្ចប់ការសិក្សា ២១ នាក់ ស្រី ១៤នាក់ ។
ក្មុងឱកាសនោះដែរឯកឧត្តម ងួន រតនៈ ប្រធានគណបក្សខេត្ត បានមានមតិស្វាគមន៍ជាមួយក្មួយៗនិងបានសសើរនូវការខិតខំស្វែងរកចំណេះវិជ្ជាក្រៅពីការរៀនសូត្រនៅសាលាក្មួយៗបានឆ្លៀតពេលមកបំពេញនូវចំណេះដឹងមន្ថែមទៀតសម្រាប់ខ្លួនឯងក៏ដូចជាសម្រាប់គ្រួសាររបស់ក្មួយៗដែរ ។
ឯកឧត្តមបានថ្លែងអំណរគុណដល់ នាយកសាលាវិទ្យាស្ថានក្រុងអង្គរ និងសាកលវិទ្យាល័យស៊ីយូអេស វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ និងសាលារៀន,ISIC ដែលជួសហការបានយ៉ាងល្អក្នុងការបញ្ជូនគ្រូ មកជួយបង្រៀនដល់ក្មួយៗដែលទទួលការបណ្ដុះបណ្ដាលថ្នាក់កុំព្យូទ័រនៅស្នាក់កាគណបក្សខេត្ត។ ឯកឧត្តមបានបញ្ជាក់ថាចំណេះដឹងនិងជំនាញមួយមុខគឺមិនគ្រប់គ្រាន់ទេសម្រាប់យុវជនពេលបច្ចុប្បន្នគឺត្រូវតែចាំបាច់មានជំនាញបីគឺទីមួយចំណេះជំនាញណាមួយយ៉ាងពិតប្រាកដក្រោយចប់ថ្នាក់បរិញ្ញាបត្រ ត្រូវជ្រើសរើសជំនាញមួយសម្រាប់ជាចំណេះដឹងការងារនៅថ្ងៃអនាគត ទីពីរគឺចំណេះដឹងផ្នែក ភាសា និងទីបីគឺជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ។
ជាចុងក្រោយឯកឧត្តមបានលើកទឹកចិត្តដល់ក្មួយៗអោយបន្តការងារខិតខំរៀនសូត្របន្ថែមទៀត ចូលរួមជាមួយនឹងកិច្ចការងារសង្គមនានា និងបានជម្រុញអោយក្មួយៗ ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរត្រូវប្រញាប់ទៅធ្វើ និងគ្រប់អាយុបោះឆ្នោតត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា។