ក្រុមគ្រូពេទ្យជនជាតិកូរ៉េ មកព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយ ព្យាបាល​ដោយឥតគិតថ្លៃរយៈពេល​២ថ្ងៃ


ក្រុមគ្រូពេទ្យជនជាតិកូរ៉េ មកព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅស្រុកកំពង់ស្វាយ ព្យាបាល​ដោយឥតគិតថ្លៃរយៈពេល​២ថ្ងៃ

រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
ឯកឧត្តម ងួន ​រាសី អភិបាលរងខេត្តកំពង់ធំ បានថ្លែងថា មនុស្សគ្រប់រូបតែង​តែ​គិតគូរខ្លាំងបំផុត គឺកត្តាសុខភាពចាំបាច់ខ្លាំងណាស់ ហើយ​ប្រជា​ពលរដ្ឋ​ក្នុងស្រុកកំពង់ស្វាយពិតជាមានសំណាងណាស់ដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​កូរ៉េបានចុះពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃរយៈពេល​២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៤។ ​​ការ​ព្យាបាលជំងឺទូទៅ​ ស្ថិត​នៅ​មន្ទីរពេទ្យកូរ៉េ ស្ថិតនៅភូមិ​រូង ឃុំត្រពាំង​ឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឯកឧត្តមអភិបាល​រងខេត្តកំពង់ធំ បាន​អំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់ទិសទីក្នុងខេត្តកំពង់ធំ សូមអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ឱ្យបានគ្រប់ៗគ្នា ព្រោះក្រុមគ្រូពេទ្យខាងលើ​មិនងាយ​បាន​មកព្យាបាលជូន​ដល់ប្រជាពលរដ្ឋ​កម្ពុជាឡើយ ហើយនេះគឺជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា ដើម្បីមកពិនិត្យ និងទទួលការព្យាបាលដោយគិតថ្លៃ។

សូមបញ្ជាក់ផងដែរថា ក្រុមគ្រូពេទ្យមកពីប្រទេសកូរ៉េ ព្យាបាលជំងឺដោយឥតគិតថ្លៃរយៈពេល​២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៤ ដោយឥតគិតថ្លៃ ដល់សាធារណជន ហើយ​ការព្យាបាលនោះ មានដូចជា រោគកុមារ ផ្នែកជំងឺទូទៅ សន្លាក់និងឆ្អឹង ភ្នែក ត្រចៀក ច្រមុះ បំពង់ក រោគស្ដ្រី ជំងឺសើស្បែក មាត់ធ្មេញ វះកាត់ដុំតូច និងចាក់ម្ជុលវិទ្យាសាស្ដ្រជាដើម។