ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រឡាយទឹកចង្អើរលាវ


“ការកែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី ៥ គឺដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ”នេះជាប្រសាសន៍ របស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ អញ្ជើញជា អធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ប្រឡាយទឹកចង្អើរលាវ ប្រវែង១២០០ម ទទឹង ៦ម និងជម្រៅ ៥ម ស្ថិតក្នុងភូមិ គោកត្របែក ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១៦ ខែកក្តដា ឆ្នាំ ២០១៥ ។ អញ្ជើញចូលរួមក្នុង ពិធីនោះមាន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម អ៊ុត សំអន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំ មន្ទីរជុំវិញខេត្ត ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណជា ៣០០នាក់ផងដែរ។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកបារាយណ៍បានលើកឡើងពីភូមិសាស្ត្រ បញ្ហាសន្តិសុខ និងបញ្ហាការលំបាក របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុករួចមក ។ ឯកឧត្តម ថោង ខុន បានរាយការណ៍ពីសមិទ្ធិផលនានាសម្រេចបាន ភូមិគោកត្របែកកន្លងមក មានដូចជា វត្តអារ៉ាម សាលារៀន មណ្ឌលសុខភាព និងប្រឡាយទឹកចង្អើរលាវ ដែលបម្រើ អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋ សម្រាប់ស្រោចស្រពដំណាំស្រូវ និងជាផ្លូវទឹកសម្រាប់ទូក កាណូតធ្វើដំណើរផងដែរ។
មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម យឹម ឆៃលីបានពាំនាំនូវការសួរសុខទុក្ខពីសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ជាមួយគ្នានេះ ដែរឯកឧត្តម បានចែកអំណោយជូន យាយជី តាជី ចំនួន៣០ នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស ០១ ដុំ លោកគ្រូបង្រៀន ០៤ នាក់ និងគ្រូពេទ្យចំនួន ០៥ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាម្នាក់ៗ ៥០,០០០ រៀល។ ក្រោយកិច្ចសំណេះសំណាលរួចមក ឯកឧត្តម ប្រធានគណៈអធិបតី បានអញ្ជើញកាត់ខ្សែបូរ និងដាំដើមកូនរំាង ជានិម្មិតរូបក្នុងឱកាសនោះដែរ។
(អត្ថបទនិងរូបភាព ដោយឆេងអាន)

11745623_1648809855405574_5665001984343096618_n11222308_1648809615405598_6427132018655349171_n11705082_1648809385405621_839924894778078672_n   11745770_1648810305405529_994802937331282776_n