ផ្ទៃដីចំនួន ៩៥.៥២១ហិកតា ស្មើនឹង ២៤៨៦គ្រួសារ ត្រូវបាន​សម្ដេចតេជោ ហ៊ុន សែន កាត់ឆ្វៀលចេញពីតំបន់ ២ មកតំបន់១ នៅក្នុងឃុំក្តីដូង និងឃុំកំពង់គោ


(​ខេត្តកំពង់ធំ​): ​ឯកឧត្តម​ ​ងួន​ ​រតនៈប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា​ ​ដោយយោងលើខ្លឹមសារលិខិតលេខ​ ​​ ​​.​ដប​ ​ចុះថ្ងៃទី​ ​ខែមីនា​ ​ឆ្នាំ​ ​របស់ទីស្ដីការគណៈរដ្ឋមន្ត្រី​ ​ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ​បានផ្តល់សិទ្ធិបន្ថែមជូនបងប្អូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅ​ ​និងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់​ ​កាត់ឆ្វៀលមកតំបន់​ ​នៅលើក្រុងស្រុកចំនួន​ ​​ ​ក្នុងចំណោម​ ​ក្រុងស្រុក​ ​ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​ ​នៅឃុំកំពង់គោ​ ​និងឃុំក្ដីដូង​ ​ស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​

ឯកឧត្តមបន្ថែមទៀតថា​ ​ពេលទទួលបានលិខិតនេះ​ ​រដ្ឋបាលខេត្ត​ ​រួមជាមួយរដ្ឋបាលស្រុក​ ​មន្ទីរជំនាញ​ ​និងអាជ្ញាធរពាក់ព័ន្ធ​ ​បានចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យ​ ​និងគោរពស្នើសុំការកែសម្រួលផ្ទៃដីសរុបចំនួន​ ​​.​ហិកតា​ ​ដើម្បី​ ​ស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល​ ​កាត់ឆ្វៀលចេញពីតំបន់​ ​​ ​មកតំបន់​ ​​ ​ជូនប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលជាក់ស្តែង​ ​ប្រមាណ​ ​គ្រួសារ​ ​នៅក្នុងឃុំកំពង់គោ​ ​និងឃុំក្ដីដូង​ ​នៃស្រុកកំពង់ស្វាយ​ ​ដែលបន្ថែមសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ​ ​អាចធ្វើប្លង់កម្មសិទ្ធិ​ ​មានសិទ្ធិចាត់ចែង​ ​ដាក់បញ្ចាំ​ ​ផ្ទេរមរតកបាន

ឯកឧត្តមមានប្រសាសន៍យ៉ាងដូច្នេះ​ ​នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​ ​និងប្រកាសសុពលភាព​វិញ្ញា​បនត្រសម្គាល់ម្ចាស់អចលនវត្ថុ​ ​លើដីដែលបានកាត់ឆ្វៀលពីតំបន់​ ​​ ​មកតំបន់​ ​​ ​នៅក្នុងឃុំកំពង់គោ​ ​និងឃុំក្ដីដូង​ ​ក្នុងស្រុកកំពង់ស្វាយ​ ​ខេត្តកំពង់ធំ​ ​នាព្រឹកថ្ងៃទី​ ​​ ​ខែឧសភា​ ​ឆ្នាំ

ជាមួយគ្នា​ ​នោះ​ ​ដែរ​ ​ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់គោ​ និ​និងឃុំក្ដីដូង​ ​សប្បាយចិត្ត​ ​រីករាយ​ ​ដែលសម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បាន​ ​យកចិត្ត​ ​ទុក្ខ​ ​ដាក់​ ​ពី​ ​ផល​ ​លំបាក​ ​របស់​ ​ពួកគាត់​ ​ក្នុងការកាត់ឆ្វៀលដីពីតំបន់​ ​មកតំបន់​ ​នៅពេលនេះ​ ​ព្រមទាំង​ ​គោរពជូនពរសម្តេច​តេជោ ​មាន​ ​សុខភាព​ ​ល្អ​ ​បន្ត​ ​ដឹកនាំ​ ​ប្រទេសជាតិ​ ​មានការរីកចម្រើន​ ​សម្បូរសប្បាយ​ ​ក្រោមម្លប់​ ​សន្តិភាព​ ​បន្ត​ ​ទៀត​ ​

ជាចុងក្រោយ​ ​ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា​ ​សម្ដេចអគ្គមហាសេនា​តីតេជោ ​ហ៊ុនសែន​ ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ​និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់​ ​ក្នុងការបែងចែកដីសម្បទានសង្គមកិច្ច​ ​នឹងផ្ទះ​ ​ជូនដល់អតីតយុទ្ធជន​ ​និងបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតដីលំនៅ​ដ្ឋា​​ ​និងដីអាស្រ័យផល​ ​ជាពិសេសគិតគូរពីសុខុមាលភាពជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស​ ​ដោយបានខិតខំស្វែងរកវ៉ាក់សាំង​ ​ដើម្បីចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង​ ​និងបានទាន់ពេលវេលា​ ​ចាប់ពីកុមារអាយុ​ ​ឆ្នាំ​ ​រហូតដល់ចាស់ជរា​ ​និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារ​ ​ជូនដល់ប្រជាពលរដ្ឋ​ ​ក្រ​ ​ក្រ​ ​​ ​ដោយផ្ដល់ជាកញ្ចប់ថវិកាជារៀងរាល់ខែ​ ​ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលគ្រប់អាយុ​ ​និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត​ ​សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា​ ​ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ​ ​ជ្រើសរើសថ្នាក់ដឹកនាំមួយណាដែលយើងស្រលាញ់ពេញចិត្ត​ ​ក្នុងការ​​​ដឹកនាំឃុំសង្កាត់​ ​អោយមានការរីកចម្រើន​ ​និងរក្សាបាននូវសន្តិសុខបានល្អ​ ​