គណៈប្រតិភូADBគម្រោងពាណិជ្ជកម្មវិស័យស្រូវធននឹងអាកាសធាតុទស្សនៈសិក្សាដកពិសោធន៍ក្រុមហ៊ុនLBNលឹម ប៊ុនវណ្ណា


ខេត្តកំពង់ធំៈ ដើម្បីជម្រុញឲ្យវិស័យពាណិជ្ជកម្មស្រូវ ធានាបាននូវទីផ្សារអន្តរជាតិ ដែលតំម្រូវការគុណភាពស្រូវអង្ករ ក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ
ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគាំទ្រ ដល់ក្រុមហ៊ុន សហគមន៍ ប្រជាកសិករ
ឲ្យផលិតដំណាំស្រូវ ដោយមានរដ្ឋនិងឯកជន ស្ថាប័នជំនាញពាក់ ព័ន្ឋក្នុងវិស័យកសិកម្ម ផលិតស្រូវគាំទ្រនិងជួយទាំងបច្ចេកទេស សេចក្តីណែនាំ
ដើម្បីឲ្យប្រជាកសិករទទួលបានផល ស្រូវច្រើននិងតាមស្តង់ដាសម្រាប់នាំចេញក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងមួយឆ្នាំ១លានតោន។
ជាក់ស្តែងក្រុមហ៊ុនLBN លឹម ប៊ុនវណ្ណា ដែលជាក្រុមហ៊ុនឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែ លាតត្រដាងនូវសមត្ថភាព
ក្នុងការផលិតពូជស្រូវ ដែលត្រូវបានចំណាយថាវិកា២០លានដុល្លា និងជាទីតាំងផលិតស្រូវ ចាប់តាំងពីដាំរហូតដល់ប្រមូលស្រូវ
ដើម្បីជួយដល់ប្រជាកសិករដែលកំពុងតែខ្វះខាតពូជស្រូវ និងបច្ចេកទេស ក្រុមហ៊ុន L B N ចែកជូនពូជស្រូវមានគុណភាព ដើម្បីធ្វើការដាំដុះ
ដោយថ្ងៃទី១៧ ខែវិចិ្ឆកា ឆ្នាំ ២០១៦ ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំប្រតិភូ ADB គម្រោងពាណិជ្ជកម្មវិស័យស្រូវ
ធននឹងអាកាសធាតុ រួមទាំងមន្ទីរស្ថាប័ន ពាក់ព័ន្ឋចុះត្រូតពិនិត្យសិក្សា និងដកពិសោធន៍ ការផលិតពូជស្រូវរបស់ ក្រុមហ៊ុន LBN ស្ថិតនៅឃុំទ្រា
ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក ឧកញ៉ា លឹម ប៊ុនណ្ណា ប្រធានក្រុមហ៊ុន LBN ផលិតពូជស្រូវសម្រាប់ការដាំដុះបានមានប្រសាសន៍ថា ផ្ទៃដីដែល
ក្រុមហ៊ុនត្រៀមក្នុងការផលិតពូជស្រូវ មានចំនួន ១៥៥៦ហិចតា ហើយក្នុងជំហ៊ានដំបូងបានធ្វើការដាំដុះចំនួន ៣១៥ ហិចតា
ចំណែកផ្ទៃដីដែលនៅសល់ ១២០០ហិចតាទៀត និងចាប់ផ្តើមដាំនៅខែ១២ខាងមុខនេះ តែសម្រាប់ស្រូវដែលបានដាំមកហើយនោះ
គឺកំពុងតែប្រមូលផល ដើម្បីយកទៅសម្ងួតស្រូវពូជនេះ ទុកសម្រាប់ចែកជូនដល់ប្រជាកសិករ និងផ្តល់បច្ចេកទេស និងការពិភាក្សាយ៉ាងជិតស្និទ្ធ
ដើម្បីឲ្យទទួលផលបានល្អ ក្រុមហ៊ាននិងទទួលប្រមូលទិញមកវិញ។ លោក ឆុង ងី ប្រធានបច្ចេកទេសក្រុមហ៊ុន LBN បានមានប្រសាសន៍ថា
ក្រុមហ៊ុនLBN បានផ្តល់ទៅលើការផលិតពូជ បច្ចេកទេស ផ្តត់ផ្គង់ទៅដល់សហគមន៍ដាំដុះ
ហើយប្រមូលផលដែលទិញមកវិញដែលមានគុណភាពចូលឃ្លាំងស្តុកទៅតាមតំលៃទីផ្សា រចំណែកការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គឺមានឆន្ទះខ្ពស់
មានសមត្ថភាពខ្ពស់ ។
លោក យិង យ៉ត យិងយានយ៉ុង អ្នកជំនាញវិស្វករក្រោយពេលប្រមូលស្រូវ ជនជាតិថៃ បានកោតសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាព
របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលអាចផលិតចាប់តាំងពី ចំនុចចាប់ផ្តើម រហូតដល់ប្រមូលផល ហើយ និងផលិតពូជចែកចាយប្រជាកសិករ
ជាពិសេសតាមការពិនិត្យពូជស្រូវដែលផលិតបាន គឺមានលក្ខណៈមានគុណភាពល្អ សម្រាប់ប្រទេសថៃក៏មិនទាន់មានក្រុមហ៊ុនណា
ដែលអាចមានលទ្ធភាព ក្នុងការផលិតពូជស្រូវជាលក្ខណៈ រាប់ពាន់តោនចែកចាយដល់សហមន៍នេះទេ គឺផលិតជាក្រុម សម្រាប់ធ្វើពូជតែប៉ុណ្ណោះ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជានាយកកម្មវិធីគម្រោងវិស័យពាណិជ្ជកម្មស្រូវ បានមានប្រសាសន៍
ថានេះជាក្រុមហ៊ុនដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានទំហំធំជាងគេ និងបានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់ រហ័សក្នុងការរីកចំរើន
សម្រាប់ការដាំដុះក្នុង គម្រោងវិស័យពាណិជ្ជកម្មស្រូវធននឹងអាកាសធាតុ មានផែនការវិនិយោគវិស័យស្រូវ បច្ចុបន្នក្រុមហ៊ុនបានផលិតពូជ
ស្រូវរយះពេល៦ខែអស់ទុន ៨លានដុល្លាមកហើយ ក្នុងការផលិតពូជលើផ្ទៃដីជាង៣០០ហិចតា រួមទាំងកាសាងសង់ ឡត៍សង្ងួតស្រូវ
រោងម៉ាស៊ីនស្តុបស្រូវ និងកសាង ប្រព័ន្ឋធារាសាស្រ្ត និងឆ្នាំក្រោយគ្រោងនិងផលិតពូជស្រូវលើផ្ទៃដី ១២០០ហិចតាបន្ថែមទៀត
ដែលបានផលពូជសម្រាប់ផ្តល់ជូនដល់កសិករ នៅក្នុងស្រុកស្ទោង និងស្រុកដ៏ទៃទៀតនៅក្នុងខេត្តកំពង់ធំ ហើយផ្តល់ជីនិងបច្ចេកទេសដល់ប្រជាកសិករ
ហើយប្រមូលលទ្ធផលស្រូវដែលកសិករផលិតបាន និងប្រមូលទិញចូលវិញ ៕

12107861_515884488577467_7206830383114508045_n 12219438_515884475244135_5834500429640241615_n 12241214_515884485244134_4229380627021166529_n 12246839_515884478577468_6144766230701375043_n