ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អំពាវនាវដល់សមាជិកគណបក្សទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ


ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អំពាវនាវដល់សមាជិកគណបក្សទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ

(ខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អំពាវនាវដល់សមាជិក និងអ្នកគាំទ្រ គណបក្សទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់គ្នា សមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ។

ការអំពាវនាវនេះត្រូវបាន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ថ្លែងនៅក្នុងពិធីចុះជួបសំណេះសំណាលសមាជិកបក្សនៅតាមខ្នងផ្ទះ ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។