ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាជធានី-ខេត្ត ត្រូវធានាអព្យាក្រឹតភាពរបស់ខ្លួន


លោក ស៊ិក ប៊ុនហុក ប្រាប់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរាជធានី-ខេត្ត ត្រូវធានាអព្យាក្រឹតភាពរបស់ខ្លួន

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានចេញសេចក្តីជូនដំណឹងដល់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅតាមរាជធានី-ខេត្ត ត្រូវធានាអព្យាក្រឹត គ្មានសកម្មភាពឃោសនាបោះឆ្នោត នៅមួយថ្ងៃមុនពេលបោះឆ្នោត និងនៅថ្ងៃបោះឆ្នោតតែម្តង។ នេះបើតាមការប្រកាសព័ត៌មានរបស់ប្រធាន គ.ជ.ប ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

គ.ជ.ប ក៏បានរំលឹកអំពីសកម្មភាពដែលត្រូវបានអនុញ្ញាត និងការហាមឃាត់ដូចតទៅ៖
១- គ្រប់សកម្មភាពឃោសនាបោះឆ្នោតដែលមានចែកក្នុងជំពូកទី៦ នៃ (ប.ន.ស) ត្រូវបញ្ឈប់ទាំងអស់ក្នុងអំឡុងពេល២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត។
២- អ្នកបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ (កបឃ.ស) ទាំងអស់ក្នុងតំណែង អាចស្នាក់នៅមុនថ្ងៃបោះឆ្នោត ក្នុងទីប្រជុំជនរាជធានី-ខេត្ត ដែលមានការិយាល័យបោះឆ្នោតរបស់ពួកគាត់តាំងនៅ។ ការស្នាក់នៅនេះ មិនអាចចាត់ទុកថាជាសកម្មភាពឃោសនាបោះឆ្នោតឡើយ។
៣- ការដឹកជញ្ជូនអ្នកបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត ឬការផ្តល់ជូនយានជំនិះ មិនរួមបញ្ចូលនៅក្នុងសកម្មភាពឃោសនាបោះឆ្នោតទេ ប្រសិនបើមានការប្រើប្រាស់យានជំនិះទាំងនោះ មានលក្ខណៈជាឯកជន មិនមានទ្រង់ទ្រាយធំ និងមិនមានភ្ជាប់នូវការផ្សព្វផ្សាយ ដែលពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយ ឬបេក្ខជនណាមួយ។
៤- ហាមអ្នកបោះឆ្នោតជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិក (កបឃ.ស) ទាំងអស់ក្នុងតំណែងស្លៀកពាក់ (សម្លៀកបំពាក់ មួក) ដែលតាំងបង្ហាញឱ្យឃើញនូវរូបសញ្ញា ឬសារនយោបាយរបស់គណបក្សនយោបាយ ឬរូបថតបេក្ខជនណាម្នាក់ ដើម្បីទៅបោះឆ្នោត។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខាងក្រោម៖

28166412_560294121018267_1583143538274475721_n 28166682_560294114351601_1369096142063738131_n