ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំ ស្ដីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ


ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំ ស្ដីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបប្រជាជនកម្ពុជាខេត្តកំពង់ធំ

ឯកឧត្តម ងួន រតនៈ ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ និងប្រកាសកែសម្រួលបំពេញបន្ថែមសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ យុវជនគណបក្សប្រជាជនកម្ពុជា គ្រប់រចនាសម្ព័ន្ធ មានចាប់ពីថ្នាក់កណ្ដាល រហូតដល់ថ្នាក់ខេត្ត ថ្នាក់ស្រុកក្រុង ថ្នាក់ឃុំសង្កាត់ រហូតដល់ថ្នាក់ភូមិ។ ដូច្នេះ សូមប្រធានយុវជនតាមបណ្តាក្រុងស្រុក រួមជាមួយក្រុមការងារយុវជនចុះមូលដ្ឋាន សូមពង្រឹងការគ្រប់គ្រងរចនាសម្ព័ន្ធយុវជនក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ឲ្យមានរឹងមាំ ប្រកបដោយប្រសិទ្ធភាព មានឆន្ទៈ មោះមុត បម្រើការងារជាយុវជនគំរូបន្តវេន។