សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រកាសកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ
==================
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ ប្រកាសកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត កំពង់ធំ នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតន: ប្រធានគណ:កម្មាធិការគណបក្សខេត្តកំពង់ធំ បានធ្វើសេក្តីរាយការណ៍អំពីវឌ្ឍន:ភាពរបស់ គណ:កម្មាធិការបក្សខេត្តកំពង់ធំរួចមក ឯកឧត្តម សោម សឿន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធាន គណៈចាត់តាំងនៃគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអានសេចក្ដី សម្រេចស្ដីពីការកែសម្រួល ផ្ទេរ និងចាត់តាំងថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ។ បន្ទាប់មក ឯកឧត្តម វង្សី វិស្សុត ក៏បានធ្វើការប្តេជ្ញាចិត្ត ជូនដល់អង្គពិធី។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួ សុខទុក្ខប្រកបដោយសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អ្នកចូលរួមក្នុងអង្គពិធីនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ ដែលបានទទួលបាន ការផ្ទេរភារកិច្ច និងការតែងតាំង ត្រូវបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកកសាង និង អភិវឌ្ឍន៍ខេត្តកំពង់ធំ ឱ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ ព្រមទាំង ត្រូវមាន សាមគ្គីភាពផ្ទៃអោយបានរឹងមាំ ដោយឈរលើមាគ៌ាមហាជន របស់បក្ស ដើម្បីត្រៀមការងារ សំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតនៅអណត្តិក្រោយៗឲ្យ ទទួលបានជោគជ័យបន្ថែមទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់សមាជិក សមាជិកានៃអង្គបោះឆ្នោត សូម បន្តសហការរៀបចំ គាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ និងចូលរួមបោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យបានគ្រប់ៗគ្នា ជាមួយគ្នា នោះត្រូវពង្រឹង ពង្រីក សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការការងារ ឲ្យបាន ល្អ ប្រសើរ ពិសេស ត្រូវផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព និង ប្រសិទ្ធភាព។
គួរំលឹកផងដែរថា សមាសភាពដែលទទួលបានការកែសម្រួល ផ្ទេរ និងចាត់តាំង រួមមាន ១.ចាត់តាំង ឯកឧត្តម ជា ចាន់តូ ប្រធានកិត្តិយស ២.សម្រួលភារកិច្ច ឯកឧត្តម ថោង ខុន ពីប្រធាន មកជាអនុប្រធានក្រុម ការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ៣.ផ្ទេរភារកិច្ច ឯកឧត្តម វង្សី វិស្សុត ពីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មកជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ៤.ចាត់តាំង ឯកឧត្ដម ម៉ៅ សុផាន់ អនុប្រធាន ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ ៥.ចាត់តាំង ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តកំពង់ធំ ៦.ចាត់តាំង អ្នកញ៉ា ទ្រី ភាព ជាអនុប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ធំ។
ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកថវិការបស់អ្នកឧកញ៉ា ទ្រី ភាព ប្រគល់ជូនដល់គណបក្សខេត្តកំពង់ធំផងដែរ៕